សម្ដេចធិបតី៖ ដើម្បីធានាបានប្រព័ន្ធគ្រប់គ្រងឆ្លើយតបគ្រោះមហន្តរាយគ្រប់ជ្រុងជ្រោយ និងរឹងមាំ អាស៊ានត្រូវតែអនុវត្តសន្និសីទនៃភាគីអាត់ម៊ែរលើកទី១៤ ប្រកបដោយភាពបត់បែន និងនវានុវត្តន៍

2025/10/16 07:52:35 pm        144

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពី​ការ​គ្រប់​គ្រងគ្រោះមហន្តរាយ លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅវិមានសន្តិភាព នៅព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មាន​ប្រសាសន៍​បញ្ជាក់ទៅកាន់កិច្ចប្រជុំថា ដើម្បីធានាបាននូវប្រព័ន្ធគ្រប់គ្រង ឆ្លើយតបទៅ​នឹង​គ្រា​អាសន្ន​នៃ​គ្រោះមហន្តរាយប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងរឹងមាំ អាស៊ានត្រូវតែអនុវត្ត សន្និសីទ​ចំពោះភា​គីនៃកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយ​តប​គ្រោះ​អាសន្ន-អាត់ម៊ែរ លើកទី១៤ (14th COP TO AADMER) ប្រកបដោយភាពបត់បែន និង​នវានុវត្តន៍​។ ខណៈមកដល់ពេលនេះអាស៊ានបានអនុវត្តកម្មវិធី អាត់ម៊ែរ ប្រកបដោយ​ភាព​ជោគជ័យ​។

សម្ដេចធិបតីបានថ្លែងថា មកទល់ពេលនេះ គ្រោះមហន្តរាយគ្រប់ទម្រង់ នៅតែបន្តជា​បញ្ហា​ឥត​ឈប់​ឈរ​សម្រាប់ប្រជាជាតិទាំងអស់។ គ្រោះមហន្តរាយ មិនថា ធំឬតូច តែងតែបន្សល់​ទុក​នូវ​ផល​វិបាក​យ៉ាង​ធ្ងន់ធ្ងរសម្រាប់មនុស្ស និងសង្គម។ ជាមួយនឹងការគំរាម​កំហែង​កាន់​តែ​ខ្លាំង​ឡើង​នៃ​ការ​ប្រែប្រួ​លអាកាសធាតុ គ្រោះមហន្តរាយកំពុងតែកើតមានឡើងកាន់តែញឹកញាប់ កាន់​តែ​ធ្ងន់​ធ្ងរ និងកាន់តែពិបាលប៉ាន់ស្មាន។

សម្ដេចធិបតីបានថ្លែងថា គ្រោះមន្តរាយដែលកើតមានឡើងក្នុងពេលថ្មីៗនេះ ដូចជាគ្រោះ​រញ្ជួយ​​ដី ទឹក​ជំនន់ ក៏ដូចជាព្យុះស៊ីក្លូនត្រពិក បានបណ្ដាលឱ្យបាត់បង់អាយុជីវិតមនុស្សយ៉ាងច្រើន និង​ការ​ខូច​ខាត​ដំណាំ។ តាមទស្សនវិស័យរបស់កម្ពុជា យើងចាំបាច់ត្រូវ​បែង​ជែក​ឱ្យ​ដាច់​រវាង​សកម្មភាព​ជួយ​សង្គ្រោះ ក្នុ​ងគ្រាមានគ្រោះមហន្តរាយនៅតាមទីប្រជុំជន និងទីជនបទជាពិសេស​ពាក់ព័ន្ធ​នឹង​ទឹកជំនន់​។

បើតាមប្រសាសន៍សម្ដេចធិបតី ជាមួយនឹងការកើនឡើងនគររូបនីយកម្ម និងការផ្លាស់ប្ដូរ​វិទ្យា​សាស្រ្ដ​ ហេដ្ឋារចនាស​ម្ព័ន្ធ​ដែល​មាន​ស្រាប់​នៅ​ក្នុង​តំបន់​ទីប្រជុំ​ជន​មិន​អាច​ទ្រាំទ្រ​នៃ​ការ​កើន​ឡើង​កាន់​តែ​ញឹកញាប់ និងទំហំកាន់តែធំ នៃគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់នេះបានទេ។ នៅ​ពេល​ដែល​មាន​ការជំលៀសមនុស្សយ៉ាងច្រើននៅតាមតំបន់ជនបទ យើងក៏ពិបាក​ក្នុង​ការ​ស្វែង​រក​កន្លែង​ប្រមូល​ផ្ដុំមានសុវត្ថិភាព ជាពិសេសកន្លែងមានដំបូលដែលមានបណ្ដាញទឹកស្អាត និង​អនាម័យ​។ ជាលទ្ធផលក្រុមងាយរងគ្រោះ ជាពិសេសសស្រ្ដី កុមារ ជនចាស់ជរា និងជនពិការ ជាអ្នក​ដែលងាយរងហានិភ័យកាន់តែធ្ងន់ធ្ងរថែមទៀត។

សម្ដេចធិបតី​នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា នៅចំពោះមុខបញ្ហាប្រឈមទាំងនេះ សកម្មភាព​រួម​របស់​យើង​មិនត្រឹមតែត្រូវផ្ដោតលើការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ក្នុងគ្រាមានគ្រោះមហន្តរាយ និង​តម្រូវការបន្ទាន់របស់ប្រជាជនប៉ុណ្ណោះទេ ក៏ប៉ុន្ដែត្រូវផ្ដោតលើការកសាង ការ​រៀបចំ​ឡើងវិ​ញ​នូវ​ហេដ្ឋា​រចនាសម្ព័ន្ធដែលកាន់តែធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់រយៈពេល​វែង​ទាំ​ង​ក្នុង​ទី​ប្រជុំ​ជន​ និងតំបន់ជនបទ។ បន្ថែមលើបញ្ហាប្រឈមផ្នែកធនធានហិរញ្ញវត្ថុ និងហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវត្ត​ យើងក៏ត្រូវទទួលស្គាល់ថា សមត្ថភាព ចំណេះដឹង និងបទពិសោធន៍​ក្នុង​ការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​នៅ​ក្នុងតំបន់ គឺមិនទាន់ស្មើគ្នានោះទេ។

សម្ដេចបានថ្លែងថា «ខ្ញុំជឿជាក់ថា អាចមានមនុស្សច្រើន យល់ស្របទៅនឹងកា​រ​សង្កេត​ខាង​លើ​នេះ​។​ ក្នុងន័យនេះ ដើម្បីធានាបាននូវប្រព័ន្ធគ្រប់គ្រង ឆ្លើយតបទៅនឹ​ងគ្រា​អាសន្ន​នៃ​គ្រោះ​មហន្ត​រាយ​ប្រកប​ដោយភាពគ្រប់ជ្រុងជ្រោយ និងរឹងមាំ អាស៊ាន ត្រូវតែអនុវត្ត សន្និសីទចំពោះ​ភាគី​អាត់​ម៊ែរ លើកទី១៤ (14th COP TO AADMER) ប្រកបដោយភាពបត់បែន និងនវានុវត្ត។ ខណៈ​មក​ដល់​ពេលនេះ អាស៊ានបានអនុវត្តកម្មវិធី អាត់ម៊ែរ ប្រកបដោយភាពជោគជ័យ»។

ក្នុងឱកាសនោះសម្ដេចធិបតីក៏បានបង្ហាញក្ដីសោមនស្សរីករាយចំពោះការដាក់ឱ្យដំណើរការជាផ្លូវការនូវ​ កិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន-អាត់​ម៊ែរទី៤ ឆ្នាំ២០២៦-២០៣០ នៅក្នុងប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​លើក​ទី១៣នេះផងដែរ។ សម្ដេចធិបតី បានបញ្ជាក់ថា​រយៈ​ពេល​២០​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ​ចាប់​តាំងពី កិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយ​តប​គ្រោះ​អាសន្ន-អាត់ម៊ែរ បានចុះហត្ថលេខាក្នុងឆ្នាំ២០០៥ សម្ដេចធិបតី បានគត់សម្គាល់​នូវ​សមិទ្ធ​ផល​ជា​ច្រើន​ដែលសម្រេចបានតាមរយៈការអនុវត្តកម្មវិធី កម្មវិធី អាត់ម៊ែរ ជាបន្តបន្ទាប់ ដោយ​គណៈ​កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន និងដៃគក្រោមកា​រ​តម្រង់​ទិស​ជា​យុទ្ធសាស្រ្ដ​របស់​រដ្ឋ​មន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM)។ ស្របពេល​ដែល​អាស៊ាន​កំពុង​រំពឹង​គិតក្នុងភាពជាអ្នកដឹកនាំសកល ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ យើង​ទាំង​អស់​គ្នា​ទន្ទឹង​រង់​ចាំនៅការពិគ្រោះយោបល់ជាទៀងទាត់ជាមួយដៃគខាងក្រៅអាស៊ានបន្ថែមទៀត នៅ​កម្រិត​រដ្ឋ​មន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) នាពេលខាងមុខ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm