អតីតយុទ្ធជនជួបការលំបាករស់នៅខេត្តកំពង់ធំទទួលបានផ្ទះថ្មី អំណោយដ៏ថ្លៃថ្លា​របស់​សម្ដេចតេជោ

2025/10/16 08:28:34 pm        236

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង តំណាងគណៈកម្មាធិការ​សមាគម​អតីត​យុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៥ បាន​ដឹកនាំក្រុមការងារ អ.ន.ក ចុះប្រគល់ផ្ទះថ្មីមួយខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគម ផ្ដល់ជូនអតីតយុទ្ធជនមួយគ្រួសារដែលមានជីវភាពខ្វះខាត ជួប​ការ​លំបាក គ្មានដី គ្មានផ្ទះស្នាក់នៅ ដែលស្ថិតក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

អតីតយុទ្ធជនដែលជួបការលំបាក និងទទួលបានអំណោយផ្ទះថ្មីមួយខ្នងពីសម្ដេចតេជោ មាន​ឈ្មោះ លោក ឡាច សុខា អាយុ៦១ ឆ្នាំ បានចូលបម្រើការ​ក្នុងអង្គភាព​នគរបាល​ស្រុក​សណ្ដាន់​ខេត្តកំពង់ធំ តាំងពីឆ្នាំ ១៩៨៤ ហើយត្រូវបានក្រសួងមហាផ្ទៃដាក់ឲ្យចូលនិវត្តន៍នៅឆ្នាំ២០១៦។ លោក ឡាច សុខា មានភរិយាឈ្មោះ ឈុំ គឹមស្រៀង អាយុ៥៨ ឆ្នាំ មានសមាជិកគ្រួសារ​នៅក្នុង​បន្ទុកចំនួន ៧ នាក់។ លោកមានដី តែគ្មានផ្ទះរស់នៅពិតប្រាកដ ដោយកន្លងមករូបលោក និងភរិយា ព្រមទាំងកូនម្នាក់ធ្វើជាកម្មករចំការកៅស៊ូ​ហើយស្នាក់នៅ​ជាមួយក្រុមហ៊ុន​ដោយឡែក​កូនៗ​ផ្សេ​ងទៀតទៅធ្វើកម្មករនៅទីក្រុងភ្នំពេញ។

សូមជម្រាបជូនថា ផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគម ដែល​ផ្ដល់​ជូនអតីតយុទ្ធជនមានទំហំ ៥ ម៉ែត្រ គុណ ៧ ម៉ែត្រ សាងសង់ពីសសរបេតុង គ្រោងឆ្អឹងដែក រនាបក្រាល​ក្តារ ជញ្ជាំងស្មាតបត (Smart Board) ដំបូលប្រក់ស័ង្កសីកិនភ្លី មានតសំយ៉ាប​ផ្ទះបាយ​ប្រវែងង៣ ម៉ែត្រ នៅខាងក្រោយ ព្រមទាំងមានបង្គន់អនាម័យចំនួនមួយបន្ថែមទៀត។ 

ចំពោះសាវតារនៃការរៀបចំសាងសង់ផ្ទះនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដោយទទួលបានរបាយការណ៍ពីថ្នាក់ដឹកនាំសមាគមអតីយុទ្ធជន និងអាជ្ញាធរនៅមូលដ្ឋាន និងដោយមើលឃើញពីការលំបាកនេះ គណៈកម្មាធិការ អ.ន.ក ខេត្តកំពង់ធំ បានស្នើសុំការអនុញ្ញាតពីសម្ដេចតេជោ ហ៊ុនសែន ប្រធានសមាគម តាមរយៈឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគម ដើម្បីសម្រេចការសាងសង់ផ្ទះជូនដល់ក្រុមគ្រួសារ លោក ឡាច សុខា ដែលត្រូវបានប្រគល់ជូនដើម្បីរស់នៅបានសមរម្យ និងជាកម្មសិទ្ធិសម្រាប់ជាប្រយោជន៍ដល់កូនចៅតទៅ។

ឆ្លៀតក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវស្បៀងអាហារគ្រឿងឧបភោគ បរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារលោក ឡាច សុខា សម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនេះផងដែរ។

លោក ឡាច សុខា និងភរិយា ព្រមទាំងក្រុមគ្រួសារ បានគោរពថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក​ជំទាវបណ្ឌិត ព្រមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងវិវត្តនជនកម្ពុជាខេត្ត រួមជាមួយអាជ្ញាធរដែនដី ដែលបានជួយដឹកនាំសាងសង់ផ្ទះថ្មីជូនដល់ក្រុមគ្រួសាររបស់​គាត់បានរស់នៅសមរម្យ និងបានគោរពជូនពរសម្ដេចតេជោហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននៅសុខភាពល្អ ដើម្បីបន្តដឹកនាំនាវាកម្ពុជា ក្នុងសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រេីនរុងរឿងបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        168
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        86
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm