កម្ពុជាត្រូវការអ្នកជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ខណៈកំពុងមានសម្ទុះកំណើន​អាជីវកម្ម​ថ្មីៗ

2025/10/16 10:21:22 pm        451

អ្នកជំនាញផ្នែកការងារគ្រប់គ្រងគណនេយ្យនៅកម្ពុជា បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះ ដោយ សារមានការរីកលូតលាស់ច្រើនក្នុងការបើកអាជីវកម្មជាហូរហែរទាំងខ្នាតតូចនិងមធ្យម វិស័យ​ការ​ងារ​ជំនាញផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ កំពុងមានតម្រូវការជាចាំបាច់ ខណៈ​អ្នក​ធ្វើ​ការ​ក្នុង​ជំនាញ​នេះ នៅមានចំនួនតិចតួចនៅឡើយ។

នៅក្នុងកម្មវិធីប្រគល់វិញ្ញាបនបត្រជ័យលាភីលើមុខវិជ្ជា ATQ1 និង ATQ4 ជូននិស្សិត​សាកល​វិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា នាព្រឹកថ្ងៃទី១៦ តុលា ឆ្នាំ២០២៥នេះ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិ នៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា បានមានប្រសាសន៍ កម្ពុជា ជាប្រទេសដែលកំពុងតែមានការរីកចម្រើនពីមួយថ្ងៃ ទៅមួយថ្ងៃ ដែល​ធ្វើ​ឲ្យ​មាន​តម្រូវ​ការ​ខ្ពស់​លើ​ធន​ធានអ្នកជំនាញនានា ជាពិសេសអ្នកជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ដែលជា​ជំនាញ​ស្នូល​មួយ ក្នុងចំណោមជំនាញនានា។ លោកស្រី បានបន្តថា កត្តានេះហើយ ទើប​ធ្វើ​ឲ្យ​មាន​​ការកើនឡើងនូវតម្រូវការអ្នក ជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៅលើទីផ្សារការងារ ខណៈកម្រិតចំណេះ និងជំនាញច្បាស់លាស់ គឺជាកត្តាសំខាន់មួយ ដែល​​អ្នក​ដាក់​ពាក្យ​ចូល​ធ្វើ​ការ​ត្រូវ​មាន​គ្រប់គ្រាន់សម្រាប់បម្រើការងារនោះ។

ក្នុងនាមជាដៃគូកិច្ចសហប្រតិបត្តិការ លើការបណ្តុះបណ្តាលធនធានមនុស្សជំនាញផ្នែកនេះ លោក​បណ្ឌិត ផុន ណារិន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា បាន​បញ្ជាក់ឱ្យដឹងដែរថា ដូចដឹងហើយថា យោងតាមបទបង្ហាញក្នុងកិច្ចប្រជុំ តាម​រយៈ​ក្រសួង​ពាណិជ្ជ​កម្ម​ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនដែល​បាន​ចុះ​បញ្ជី​ចំនួ​ន​ប្រមាណ​ជាង​ ៦ម៉ឺនក្រុមហ៊ុន ហើយចំពោះអ្នកជំនាញ ដូចជា គណនេយ្យករ និយ័តករ និង​សវនករ​ជា​ដើម មានប្រមាណជាង ១៥០នាក់ប៉ុណ្ណោះ ដែលបានបង្ហាញឱ្យឃើញថា ចំនួន​នៃ​អ្នក​ជំនាញដែលបម្រើការងារនៅបណ្តាក្រុមហ៊ុន ហាក់នៅមានខ្វះខាតនៅឡើយ។

លោក​បណ្ឌិត ផុន ណារិន បានអំពាវនាវ និងលើកទឹកចិត្តដល់សិស្សនិស្សិត ក៏ដូច​ជា​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ ​និងម្ចាស់អាជីវកម្មនានា ចូលរួម​ជួយ​គ្នា​ក្នុង​ការ​ជំរុ​ញ​បណ្តុះ​បណ្តាល​ដល់​វិស័យ​វិជ្ជាជីវៈ​គណនេយ្យ​នេះ​ឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីអាចជួយអភិវឌ្ឍក្នុងវិស័យឯកជន ដែល​ជា​វិស័យ​​ឆ្អឹង​ខ្នងសេដ្ឋកិច្ចជាតិ ក៏ដូចជាវិស័យ​មួយ​ដែល​បា​ន​ផ្តល់​នូវ​ការងារ​ធំបំផុត​សម្រាប់​សេដ្ឋកិច្ច​ផង​ដែរ​៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm