ប្រមុខUN ព្រមានថា សកម្មភាពមនុស្សធម៌របស់អង្គការសហប្រជាជាតិ ស្ថិតលើមាត់ជ្រោះនៃការដួលរលំ

2025/10/16 10:23:20 pm        306

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃពុធថា សកម្មភាពមនុស្សធម៌របស់អង្គការសហប្រជាជាតិកំពុងស្ថិតនៅលើមាត់ជ្រោះនៃការដួលរលំ ដោយមានតម្រូវការកាន់តែខ្ពស់ជាងពេលណាៗទាំងអស់ ហើយការផ្តល់មូលនិធិសម្រាប់ប្រតិបត្តិការមនុស្សធម៌ជាប្រព័ន្ធរបស់អង្គការសហប្រជាជាតិបានថយចុះ។

នៅក្នុងសុន្ទរកថារបស់លោកទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីគំនិតផ្តួចផ្តើម UN80 លោក Guterres បាននិយាយថា «បច្ចុប្បន្ននេះ គឺជាពេលវេលាសម្រាប់ការឈានឆ្ពោះទៅមុខ ការផ្លាស់ប្តូរជាប្រព័ន្ធ ការកសាងឡើងវិញនូវផ្នែកមនុស្សធម៌ ដើម្បីដឹកជញ្ជូនជំនួយអោយបានកាន់តែលឿន និងមានភាពជឿជាក់កាន់តែច្រើនដល់មនុស្សរាប់លាននាក់ដែលជីវិតពឹងផ្អែកលើយើងក្នុងពេលគ្រាមានវិបត្តិ»។

ដោយគិតគូរពីគោលដៅនេះ ប្រមុខអង្គការសហប្រជាជាតិបាននិយាយថា អង្គការសហប្រជាជាតិបានបង្កើតកិច្ចព្រមព្រៀងមនុស្សធម៌ថ្មីមួយរវាងទីភ្នាក់ងារមនុស្សធម៌អង្គការសហប្រជាជាតិ ជាផែនការមេមានចំនួន៦ចំណុច ដើម្បីដឹកជញ្ជូនជំនួយឲ្យបានប្រសើរជាងមុន និងស្តារឡើងវិញការជឿទុកចិត្តលើសកម្មភាពពហុភាគី។

លោកបាននិយាយថា «កិច្ចព្រមព្រៀងនេះ នឹងនាំមកនូវប្រព័ន្ធអង្គការសហប្រជាជាតិរួមគ្នានៅក្នុងគំនិតផ្តួចផ្តើមផ្នែកការទូតមនុស្សធម៌ដែលសហការគ្នាថ្មី ជំរុញឱ្យមានការចរចាដែលត្រូវបានសម្របសម្រួល និងការផ្ញើសាររួម ដូច្នេះយើងអាចនិយាយបានថាយើងមានតួនាទីជាអ្នកដែលគេត្រូវការបំផុត» ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        112
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        106
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm