ការកើនឡើងការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) នៅក្នុងទីក្រុងភាគខាងលិចទីក្រុង El Fasher បានធ្វើឱ្យស្ថានភាពមនុស្សធម៌ និងសុខាភិបាលកាន់តែធ្លាក់ចុះយ៉ាប់យ៉ឺន ខណៈអង្គការសហប្រជាជាតិបានចេញការអំពាវនាវបន្ទាន់សម្រាប់ការបញ្ចប់អំពើហិង្សានៅក្នុងទីក្រុងដែលត្រូវបានហ៊ុមព័ទ្ធមួយនេះ។
គណៈកម្មាធិការប្រចាំតំបន់នៅទីក្រុង El Fasher បានអំពាវនាវឱ្យស្ថាប័នអន្តរជាតិនិងតំបន់ធ្វើអន្តរាគមន៍ឲ្យបានឆាប់រហ័សដើម្បីការពារជនស៊ីវិល ដោយព្រមានថាការប្រយុទ្ធនៅតែបន្ត អាចបង្កឱ្យមាន «គ្រោះទុរភិក្សដែលនឹងជិតមកដល់» និងការដួលរលំទាំងស្រុងនៃសេវាថែទាំសុខភាព។

គណៈកម្មការនិយាយថា «ពេលវេលាជិតអស់ហើយ ភាពអត់ឃ្លានកំពុងកើនឡើង ការប៉ះទង្គិចគ្នាឥតឈប់ឈរ ហើយឧក្រិដ្ឋកម្មមានចំនួនច្រើន។ ការនិយាយអំពីភាពអត់ឃ្លានគឺមិនគ្រប់គ្រាន់ទៀតទេ យើងឈានហួសពីការត្អូញត្អែរទៅជាដំណាក់កាលនៃការស្លាប់ជាបណ្តើៗ។
រដ្ឋាភិបាលស៊ូដង់បានចោទប្រកាន់កងកម្លាំងគាំទ្ររហ័ស(RSF) ថា ធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅៗនៅទីក្រុង El Fasher ដោយដាក់ការហ៊ុមព័ទ្ធ និងរារាំងដល់ការដឹកជញ្ជូនជំនួយ។
