តំណាងចំណតរថយន្តក្រុងខេមរភូមិន្ទបំភ្លឺជុំវិញការចោទប្រកាន់ថា យកភាស៊ីតាមដងផ្លូវ​លេខ៤៨

2025/10/16 10:43:18 pm        480

កោះកុង៖ តំណាងចំណតរថយន្តក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានចេញ​បក​ស្រាយ​ពី​ការ​ចោទ​ប្រកាន់​ថា​បាន​ស្ទាក់​យក​លុយភាស៊ីតាមដងផ្លូវជាតិលេខ៤៨ ដោយ​គ្រាន់​តែ​ពួក​គាត់​បើក​បរ​ឆ្លង​កាត់​តាម​ផ្លូវ​ប៉ុណ្ណោះ។

លោក ចាន់ អម្រឹត តំណាងម្ចាស់ចំណតរថយន្តក្រុងខេមរភូមិន្ទ បានឱ្យដឹងនៅរសៀលថ្ងៃទី១៦ ខែ​តុលា ឆ្នាំ២០២៥ថា ខ្លួនពុំបានស្ទាក់យកលុយពីអ្នកបើកបរថយន្តធន់ធំទាំងនោះទេ ពោល​គឺ​យក​ថ្លៃ​ភាស៊ី​តែតាមការកំណត់នៃសៀវភៅបន្ទុកប៉ុណ្ណោះ។ ដូច្នេះការចោទ​ប្រកាន់​របស់​អ្នក​បើក​រថយន្ត​ធុន​ធំម្នាក់លើបង្ហោះលើបណ្តាញសង្គម ជារឿងមិនមែនជាការពិតនោះទេ។

បើ​តាម​លោក ចាន់ អម្រឹត ក្រុមអ្នក​បើក​រថយន្ត​ធុនធំ​ទាំង​អស់​សុទ្ធ​តែ​ដឹង​ពី​កាតព្វ​កិច្ច​បង់​ភាស៊ី​រាល់​ការ​បើកបរឆ្លងកាត់ចំណតនីមួយៗ ប៉ុន្តែក្រុមបើកបរថយន្តទាំងនោះ បានកិប​កេង​លុយ​ថៅ​កែ​ដែល​ឱ្យ​បង់ភាស៊ី ទើបយកលេសបែបនេះបែបនោះ ដើម្បីបានចំណេញ​លុយ​បង់ភាស៊ី​ជា​បន្ត​បន្ទាប់​។

កន្លងទៅក្រុមអាជីវកម្ម និងរថយន្តទំនិញមួយចំនួនខិលខូល បានយកប៉ាយ​ស្លាក​អាជីវកម្ម​តាម​រថយន្ត​មួយ​ចំនួនមកសុំជជែកមិនឱ្យបង់ភាស៊ី ប៉ុន្តែត្រូវអ្នកគ្រប់គ្រងចំណតមិនយល់ព្រម​ទើប​បែរ​ជា​បង្ហោះតាមបណ្តាញសង្គមនានាថាខ្លួនជាជនរងគ្រោះ ដែល​នាំ​​ឱ្យ​មហាជន​មាន​ការ​ភ័ន្ត​ច្រឡំ​ម្តង​​ហើយម្តងទៀត។

គួរជម្រាបថា ថ្មីៗនេះ មានអ្នកបើករថយន្តធុនធំម្នាក់ បានបង្ហោះតាមបណ្តាញសង្គមថា គ្រាន់​តែ​គាត់​បើកបរ​រថយន្តខ្លួនកាត់ចំណតរថយន្តផ្លូវជាតិលេខ៤៨ខេត្តកោះកុង ក៏តម្រូវឱ្យ​បង់​ថ្លៃភាស៊ី​ផង​ដែរ ដោយរថយន្ត១គ្រឿងថ្លៃ២ម៉ឺនរៀលឡើងទៅសម្រាប់រថយន្តធុនធ្ងន់៕ អត្ថបទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm