ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីសម្ពោធដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវ​ជាតិ​លេខ៧

2022/02/07 09:36:20 am        341

ក្រចេះ៖ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ក្នុងទឹកប្រាក់ប្រមាណជាង ៣៣លានដុល្លារអាមេរិក។

ដើម្បីទទួលបានព័ត៌មានថ្មី រហ័ស សូមចុច Join Channel Telegram BTV News



ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​៖ 

- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​នៅ​កម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជា​ផ្លូវការ​កំណាត់​ផ្លូវជាតិលេខ៧ ពីចំណុច​រង្វង់​មូល​ខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦​គីឡូម៉ែត្រ សាងសង់ក្រោមជំនួយរបស់រដ្ឋាភិបាលចិនជាង ៣៣លានដុល្លារអាមេរិក។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចិនជាមិត្តដែលតែងជួយកម្ពុជា ដោយគ្មានលក្ខខណ្ឌ ទោះជាកម្ពុជាកំពុងជាប់គាំងនយោបាយ ឬកម្ពុជាមិន​ទាន់​បង្កើត​រាជរដ្ឋាភិបាល​ថ្មី​កាល​ពី​ឆ្នាំ២០០៣ក៏ដោយ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចិនបានជួយកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ ដែលបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ ជាពិសេសផ្លូវខ្សែ​ក្រវាត់​តភ្ជាប់​ដែល​មាន​ការរីកចម្រើនខ្លាំងនៅក្បែរព្រំដែន។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមានប៉ូលសេដ្ឋកិច្ចចំនួន៤ ក្នុងនោះប៉ូលធំជាង គឺរាជធានីភ្នំពេញ, ប៉ូលបន្ទាប់គឺ ព្រះសីហនុ សៀមរាប និងតំបន់ភាគឦសាន ដែលជាទិស​ដៅ​សេដ្ឋកិច្ច​នៃកសិឧស្សាហកម្ម។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កំណាត់ផ្លូវជាច្រើននៅកម្ពុជាត្រូវ​បាន​បំផ្លិចបំផ្លាញ​ជា​ចម្បង​ដោយសារគ្រោះទឹកជំនន់ ដែលទាមទារឲ្យយើងត្រូវជួសជុលស្តារឡើងវិញ ដើម្បីសម្រួល​ដល់​ការ​ធ្វើដំណើររបស់ប្រជាពលរដ្ឋ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជាង៦ខែនេះ កម្ពុជាបានផលិតមាសនៅអណ្តូងរ៉ែ ខេត្តមណ្ឌលគិរីបានជិត២តោន(១.៧៥១គីឡូក្រាម) ដែលជាផ្នែកមួយ​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ខណៈ​បច្ចុប្បន្នមួយថ្ងៃអាចផលិតបានពី៨០ទៅ១០០គីឡូក្រាមនោះ។ កម្ពុជាមានរ៉ែជាច្រើនទៀត ដូចជារ៉ែបុកស៊ីតជាដើម ដែលយើងមិនទាន់ធ្វើអាជីវកម្មនៅឡើយ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី២៨ ខែកុម្ភៈ ខាងមុខនេះ សម្តេចនឹងជួប​សំណេះសំណាល​ជាមួយសិស្សនិទ្ទេសAនៅទូទាំងប្រទេស ហើយសម្តេចបានស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ដែល​មានសិស្សនិទ្ទេសAទាំងអស់សម្រួលដល់ការធ្វើដំណើរ និងការសម្រាកជូនដល់ពួកគេ និងក្រុមគ្រួសារផងដែរ។

- សម្តេចតេជោបានបញ្ជាក់ជាថ្មីម្តងទៀតថា កូវីដ១៩កើតឡើងបាន តែមិនអាចរំខាន​ដល់​ការ​អភិវឌ្ឍ​ប្រទេសកម្ពុជាបាននោះឡើយ ជាពិសេស​ក្នុង​កិច្ចការ​កសាង​ផ្នែកហេដ្ឋា​រចនា​សម្ព័ន្ធ​ដូចជាស្ពាន ផ្លូវជាដើមនោះ។

- សម្តេចតេជោបញ្ជាក់ថា កម្ពុជាប្រឹងប្រែងដើម្បីសម្រេចគោលដៅរបស់ខ្លួន ដែលរួមមាន ផ្លូវ ភ្លើង ទឹកស្អាត។ ទោះតំបន់ខ្លះមិនទាន់អាចមានការតភ្ជាប់បណ្តាញទឹកស្អាត តែយើងនឹង​ដំណើរ​ការ​បុក​អណ្តូង​ទឹកស្អាតសម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា តាមគម្រោងចិន នឹងរ៉ាប់រងការស្តារឡើងវិញផ្លូវជាតិលេខ៧ ដែលរងការខូចខាតឆ្ពោះទៅកាន់ព្រំដែនឡាវ និងការតភ្ជាប់ពីខេត្តក្រចេះទៅស្ទឹងត្រែង ឆ្ពោះទៅកំពង់ថ្ម ខេត្តកំពង់ធំ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចិនឲ្យតែថាគឺធ្វើហើយ។ ជាទម្លាប់ ចិននិយាយតិច តែធ្វើច្រើន។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបាននាំផលិតផលកសិកម្មជាច្រើន ទៅកាន់ប្រទេសចិនជាបន្តបន្ទាប់ ហើយកម្ពុជាសូមធានាចំពោះផលិតផលទាំងនោះ ដើម្បីនិរន្តរភាពនៃទំនាក់ទំនងពាណិជ្ជកម្មយូរអង្វែង។

- សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់បងប្អូនជនរួមជាតិ​ទាំង​អស់បន្ត​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បានខ្ជាប់ខ្ជួន ខណៈការស្លាប់ និងរបួស​ដោយសារ​បញ្ហា​ចរាចរ​ណ៍​នេះ​នៅតែ​មាន​ការកើត​ឡើង​ជារៀងរាល់ថ្ងៃ។

- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រពន្ធៗទាំងឡាយ កុំប្រច័ណ្ឌប្តីពេក តែបុរសៗ​ទាំងឡាយ​ក៏កុំបានដៃពេកដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រពន្ធៗទាំងឡាយ កុំជេរដល់សម្តេច បើឃើញប្តីចូល KTV។

-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានបន្ត​អំពាវនាវ​ដល់ប​ង​ប្អូន​ជនរួមជាតិ​ទាំង​អស់ត្រូវ​បន្ត​រួមគ្នាអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនថែមទៀតចំពោះវិធានការសុខាភិបាល បើទោះបី​ជា​រយៈ​ពេល ៣០ថ្ងៃមកនេះពុំមានករណីស្លាប់ ដោយសារវីរុសកូវីដ១៩ក្តី។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ចិនបានប្រកាសផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ប្រភេទ ស៊ីណូវ៉ាក់ ចំនួន៥លានដូស ហើយកម្ពុជាបញ្ជាទិញបន្ថែមចំនួន៣លានដូសទៀត ដើម្បីទុកជាស្តុកយុទ្ធសាស្ត្រ និងបន្តប្រើប្រាស់ជាបន្តបន្ទាប់ ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍។

- សម្តេចតេជោប្រកាសថា កម្ពុជានៅតែបន្តនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ​ដោយឥតគិតថ្លៃ ទាំងដូសមូលដ្ឋាន និងដូសជំរុញ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនដល់ជនរួមជាតិខ្មែរគឺមិនយកថវិកានោះឡើយ ហើយការយកថវិកាពីការចាក់វ៉ាក់សំាង​ជូនដល់ប្រជាពលរដ្ឋខ្លួននេះក៏វាមិនអាចយកទៅធ្វើអ្នកមានបានដែរ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះប្រទេសជាមិត្តទាំងអស់ ដែលបានផ្តល់ជំនួយវ៉ាក់សាំងបង្ការកូវីដ១៩ដល់កម្ពុជា ខណៈប្រភពគាំទ្រទាំងនេះ​បានធ្វើ​ឲ្យប្រទេសកម្ពុជាបើកដំណើរការសេដ្ឋកិច្ចឡើងវិញនោះ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅពេលនេះ សហគមន៍អន្តរជាតិបានទទួលស្គាល់​យ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យើង(កម្ពុជា) លើការងារប្រយុទ្ធប្រឆាំង​ការឆ្លង​រីករាលដាលជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ បង្កើនភាពស៊ាំសហគមន៍។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសប្តូរផ្តាច់ចូលឆ្នាំថ្មី ប្រពៃណីជាតិឲ្យបាននៅឆ្នាំនេះ ខណៈដែលកម្ពុជាខកខានចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរចំនួន២ឆ្នាំមកហើយ តែសម្តេចនៅតែបន្តអំពាវនាវដល់ជនរួមជាតិឲ្យបន្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

- សម្តេចតេជោ ហ៊ុន សែន បានហៅលោកសុខ សុគន្ធ ហៅជេមសុខ ជាជនតិរច្ឆាន ដែលភ្លេចកំណើតខ្លួនឯងជាខ្មែរ។ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅជេមសុខ ឲ្យរក្សាប្រក្រតីភាព និងតម្កល់ផលប្រយោជន៍ជាខ្មែរ ទោះខ្មែរនៅទីណាក៏ដោយ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនចង់បានអ្វីពីសហភាពមីយ៉ាន់ម៉ា ក្រៅចង់​ឃើញមីយ៉ាន់ម៉ា មានសុខសន្តិភាព និងចង់ឃើញប្រជាជនមីយ៉ាន់ម៉ា រួចផុត​ពីសង្គ្រាមនោះឡើយ។

-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានផ្ញើសារទៅ​ប្រជាជនមីយ៉ាន់ម៉ា​មួយក្តាប់តូច​ដែលបានរិះគន់សម្តេច ពេលដែលសម្តេចទៅប្រទេសមីយ៉ាន់ម៉ា ខណៈដំណើរ​ទស្សនកិច្ចនេះ គឺដើម្បីស្វែងសុខសន្តិភាពជូនប្រជាជន និងប្រទេសមីយ៉ាន់ម៉ាតែប៉ុណ្ណោះ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សាស្ត្រាចារ្យអូស្ត្រាលីម្នាក់ ជាទីប្រឹក្សាសេដ្ឋកិច្ចលោកជំទាវ អោង សានស៊ូជី ត្រូវបានដ្ឋបាលលោក មីន អោងលាំង ដោះលែងពីការឃុំឃាំងហើយ ក្រោយ​ពេលសម្តេចក្នុងនាមជាប្រធានអាស៊ានបានស្នើចំពោះករណីនោះ ហើយពេលនោះ មីន អោងលាំង បានសន្យាចំពោះមុខសម្តេចអំពីការពិចារណាដ៏វិជ្ជមាន។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេច និងជេម សុខ បានទាក់ទងគ្នា តែជេម សុខ ទៅជ្រុលហួស រហូតដល់មានប្រមាថជាតិសាស្ត្រខ្លួនឯង ដោយអត្ថាធិប្បាយថា បើអាមេរិក និងខ្មែរ មានសង្គ្រាមនឹងគ្នា គាត់(ជេមសុខ)នឹងកាន់អាវុធជួយអាមេរិក មកវាយកម្ទេចខ្មែរ។

 

សង្កថាសម្តេចចប់នៅវេលាម៉ោង ៩និង៣៣នាទី 

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am