នាយករដ្ឋមន្ត្រីបារាំងប្រឈមនឹងថ្ងៃវាយតម្លៃ ប៉ុន្តែទំនងជាជោគជ័យ ក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្ត

2025/10/16 10:53:35 pm        64

នាយករដ្ឋមន្រ្តីបារាំង លោក Sebastien Lecornu ទំនងជានឹងរួចផុតពីការបោះឆ្នោតដកសេចក្ដីទុកចិត្តចំនួន២ នៅក្នុងសភា នាថ្ងៃព្រហស្បតិ៍ (ទី១៦ ខែតុលា) បន្ទាប់ពីបានស្នើផ្ដល់នូវការផ្អាកកំណែទម្រង់សោធននិវត្តន៍ដ៏សំខាន់របស់ប្រធានាធិបតី លោក Emmanuel Macron ក្នុងគោលបំណងទទួលបានការគាំទ្រពីក្រុមឆ្វេងនិយម។

លោក Lecornu ដែលជានាយករដ្ឋមន្ត្រីកាន់តំណែងរយៈពេលខ្លីបំផុតរបស់ប្រទេសបារាំង នៅក្នុងសម័យទំនើប មុនពេលរូបលោកត្រូវបានតែងតាំងឡើងវិញកាលពីសប្តាហ៍មុន បានប្រឈមនឹងការរំពឹងទុកនៃការមានអាណត្តិទី២ ខ្លីជាងមុន រហូតដល់លោកបានធ្វើសម្បទានកំណែទម្រង់ប្រាក់សោធននិវត្តន៍ កាលពីថ្ងៃទី១៤ ខែតុលា។

គណបក្សសង្គមនិយម ដែលការគាំទ្ររបស់ខ្លួន ជាគន្លឹះដល់ការរស់រាននយោបាយរបស់លោក Lecornu បានស្វាគមន៍ចំពោះចំណាត់ការនេះ ដោយនិយាយថា ពួកគេនឹងមិនគាំទ្រញត្តិដកទុកចិត្តចំនួន២ ដែលនឹងត្រូវបោះឆ្នោតនៅថ្ងៃទី១៦ ខែតុលានេះទេ ដោយញត្តិមួយរបស់ក្រុមឆ្វេងនិយមជ្រុល និងមួយទៀតមកពីការក្រុមស្តាំនិយមជ្រុល គឺគណបក្ស National Rally (NR)។

ទោះបីជាមានការស្នើផ្តល់ជូនរបស់លោក Lecornu ក្នុងការធ្វើកំណែទម្រង់ រហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៧ ក៏ដោយ ក៏លទ្ធផលត្រូវបានគេរំពឹងថា នឹងមានការប្រកៀកប្រកិតគ្នា ដោយក្រុមជំទាស់នាពេលខាងមុខ ពីគណបក្សសង្គមនិយម ឬគណបក្សសាធារណរដ្ឋអភិរក្សនិយម បានបញ្ចូលវិធានការដែលនាំឲ្យលទ្ធផលមិនច្បាស់លាស់។

មានសមាជិកសភា ២៦៥នាក់ នៅក្នុងសភាមកពីគណបក្សនានា ដែលបានបញ្ជាក់ថា ពួកគេនឹងបោះឆ្នោតផ្តួលរំលំលោក Lecornu ដោយត្រូវការតែ ២៨៩សំឡេងប៉ុណ្ណោះ ដើម្បីទម្លាក់រូបលោក។ លោក Lecornu បានប្រាប់សមាជិកសភាកាលពីថ្ងៃទី១៥ ខែតុលាថា លោកនឹងស្នើនៅក្នុងខែវិច្ឆិកា នូវវិសោធនកម្មច្បាប់ ស្តីពីហិរញ្ញវត្ថុសន្តិសុខសង្គម ដើម្បីផ្អាកកំណែទម្រង់៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm