រូបសំណាក “ព្រះរាជគ្រូទិវាករបណ្ឌិត” និង “លោក ជីវ តាក្វាន់” បង្ហាញទំនាក់ទំនង កម្ពុជា-ចិន ជាង ២០០០ឆ្នាំ

2025/10/16 11:35:47 pm        133

នៅវេលារសៀល ថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បាន អញ្ជើញជាអធិបតីក្នុង “ពិធីសម្ពោធរូបសំណាក “ព្រះរាជគ្រូទិវាករបណ្ឌិត» និងរូបសំណាកលោក «ជីវ តាក្វាន់» ក្នុង ឱកាសអបអរសាទរគម្រប់ខួប ២ ឆ្នាំ នៃការបើកដំណើរការជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) នៅខេត្តសៀមរាប និងជា សក្ខីភាព បង្ហាញពី ទំនាក់ទំនងការទូត កម្ពុជា-ចិន មានរយៈពេលជាង ២០០០ ឆ្នាំកន្លងមក។

ពិធីនេះ មានការអញ្ជើញចូលរួមពី លោក Lu Qizhi ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប ជាតំណាងឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា, លោក Liu Minglin អគ្គនាយក ក្រុមហ៊ុនវិនិយោគខេត្តយុនណាន (Yunnan Investment Group), ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈ អភិបាលខេត្តសៀមរាប, ព្រមទាំងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន, ក្រុមហ៊ុន, ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មាន ប្រមាណជាង ២០០នាក់។

ឯកឧត្តមបណ្ឌិតរដ្ឋមន្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលមានវត្តមានក្នុងពិធី និងបានធ្វើការកាត់ខ្សែបូសម្ពោធតម្លើងរូបសំណាក «ព្រះរាជគ្រូ ទិវាករបណ្ឌិត» និងរូបសំណាកលោក «ជីវ តាក្វាន់» នៅក្នុងអគារស្ថានីយ៍អ្នកដំណើរចេញ ដែលនេះជាស្នាដៃ និងជា សមិទ្ធផលថ្មីមួយទៀត សម្រាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI)។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានឯកភាពដ៏ខ្ពង់ខ្ពស់ ក្នុងការដាក់ តាំងរូបសំណាកទាំងពីរដែលមានអត្ថន័យដ៏ធំធេង ជាសមិទ្ធផលដ៏ឧត្ដុង្គឧត្តម ជាមរតករបស់ជាតិ ដែលកំពុងត្រូវបានថែរក្សា និងបន្តអភិវឌ្ឍប្រកបដោយភាពអង់អាចស្វាហាប់របស់ សម្ដេច ក្នុងពេលបច្ចុប្បន្ន ដើម្បីបន្តដឹកនាំកម្ពុជាឱ្យកាន់តែមានការអភិវឌ្ឍក្លាយជាអរិយប្រទេស។

ការតម្លើងរូបសំណាក “ព្រះរាជគ្រូទិវាករបណ្ឌិត» និងរូបសំណាកលោក «ជីវ តាក្វាន់» ជាគំនិតផ្តួចផ្តើមរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយបានទទួលកិច្ចសហការយ៉ាងជិតស្និតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមហ៊ុន អង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសមិន (ខេមបូឌា) ឯ.ក (AIAI) ដើម្បីអបអរសាទរគម្រប់ខួប ២ ឆ្នាំ នៃការដាក់ឱ្យដំណើការជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) និងជាឱកាសដើម្បីអបអរសាទរខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា–ចិន ជាទំនាក់ទំនងវប្បធម៌យ៉ាងទូលំទូលាយ រវាងប្រទេសទាំងពីរ និងដើម្បីលើកកម្ពស់ពីប្រវត្តិនៃការផ្លាស់ប្តូរគ្នានូវទំនាក់ទំនងវប្បធម៌ និងការទូតជាង ២០០០ឆ្នាំ កន្លងមក។

ការកំណត់ចម្លាក់ និងព័ត៌មានលម្អិតនានាអំពី «ព្រះរាជគ្រូទិវាករបណ្ឌិត» ត្រូវបានដកស្រង់ និងសម្រួល ចេញពីសៀវភៅ “កវីបណ្ឌិតសម័យអង្គរ៖ ប្រវត្តិ និងស្នាដៃ” ដែលនឹងធ្វើការបោះពុម្ពផ្សាយនាពេលឆាប់ៗខាងមុខ ជារបកគំហើញស្រាវជ្រាវ និងដឹកនាំដោយមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។ «ព្រះរាជគ្រូទិវាករបណ្ឌិត ជា តួអង្គដ៏សំខាន់មួយ នៅក្នុងប្រវត្តិសាស្ត្រនាសម័យអង្គរ មានចំណេះវិជ្ជ ខ្ពង់ខ្ពស់ ដោយបានបម្រើព្រះមហាក្សត្ររហូតដល់ ៥ ព្រះអង្គ ហើយចុងក្រោយ គឺក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ (សូណ៌វម៌ទី២)។ នៅដើមសតវត្សទី១២ ក្នុងរាជ្យនោះ “ព្រះរាជគ្រូទិវាករបណ្ឌិត» បានផ្តួចផ្ដើមគំនិតក្នុងការសាងសង់ ប្រាសាទអង្គរវត្ត ដែលជាស្ថាបត្យកម្មឯកដ៏ស្កឹមស្កៃ និងល្បីល្បាញជុំវិញពិភពលោក។ ចំណែកលោក «ជីវ តាក្វាន់» ជាបេសកទូតចិន និងជាឥស្សរជនប្រវត្តិសាស្ត្រ ដែលបានមកទស្សនកិច្ចនៅប្រទេសកម្ពុជានាចុងសម័យអង្គរ (ពីឆ្នាំ ១២៩៦ - ឆ្នាំ១២៩៧)។ លោក «ជីវ តាក្វាន់» ជាជនបរទេសម្នាក់ដែលបានឃើញប្រាសាទអង្គរវត្តជាលើកដំបូង និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការសរសេររៀបរាប់លម្អិតអំពីកំណត់ត្រា “ប្រពៃណីនៃអ្នកស្រុកចេនឡា» ជាឯកសារដ៏សំខាន់ ក្នុងការសិក្សាអំពីទំនៀមទម្លាប់ និងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។

រូបសំណាក «ព្រះរាជគ្រូទិវាករបណ្ឌិត» និងរូបសំណាកលោក «ជីវ តាក្វាន់» ជានិមិត្តរូបនៃស្ពានសាមគ្គីសហ ប្រតិបត្តិការសំខាន់មួយ សម្រាប់ការតភ្ជាប់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោកកាន់តែទូលំទូលាយ។ យើង ក៏រំពឹងទុកថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) នឹងបន្តមានកំណើនជើងហោះហើរ អ្នកដំណើរ និង ក្រុមហ៊ុនអាកាសចរណ៍ កើនឡើងជាលំដាប់នាពេលខាងមុខ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm