នៅពេលសួរពីការឯកភាពគ្នារវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានឲ្យមានបទឈប់បាញ់រយៈពេល ៤៨ម៉ោង ក្រសួងការបរទេសចិននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងប៉េកាំងគាំទ្រឲ្យបន្តភាពអត់ធ្មត់ និងយល់ឃើញថា វាគឺជាបទឈប់បាញ់ពេញលេញ និងយូរអង្វែង ។
កាលពីថ្ងៃពុធម្សិលមិញ ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានឯកភាពគ្នាលើបទឈប់បាញ់បណ្តោះអាសន្ន ក្រោយការវាយប្រហារតាមច្រកអាកាស និងការប្រយុទ្ធគ្នាតាមជើងគោក បង្កឲ្យកើតមានភាពតានតឹងរវាងប្រទេសជិតខាងអាស៊ីខាងត្បូងទាំង ២ បណ្តាលឲ្យមនុស្សរាប់សិបនាក់ បាត់បង់អាយុជីវិត និងមនុស្ស ១០០នាក់ រងរបួស ។
សេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសប៉ាគីស្ថាន និយាយថា ប្រទេសទាំងពីរនឹងអនុវត្តបទឈប់បាញ់បណ្តោះអាសន្នរយៈពេល ៤៨ម៉ោង ចាប់ផ្តើមពីម៉ោង១៣ និង ០០នាទី ម៉ោងសកល ថ្ងៃពុធ ដោយពួកគេបន្ថែមថា បទឈប់បាញ់នេះត្រូវស្នើសុំដោយទីក្រុងកាប៊ុល ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរដ្ឋបាលតាលីបង់អាហ្វហ្កានីស្ថាន និយាយថា បទឈប់បាញ់នេះ ត្រូវបានទទូចដោយភាគីប៉ាគីស្ថាន ។
ការប្រយុទ្ធគ្នាកាលពីថ្ងៃពុធនៅតាមព្រំដែនមិនឋិតថេរដ៏ប្រកួតប្រជែង បានបំផ្លាញសន្តិភាពដ៏ផុយស្រួយ ក្រោយមនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នាកាលពីចុងសប្តាហ៍កន្លងទៅ ដែលជាការប៉ះទង្គិចគ្នាដ៏អាក្រក់បំផុតរវាងប្រទេសអ៊ិស្លាមទាំង ២ ចាប់តាំងពីក្រុមតាលីបង់ រឹបអូសអំណាចនៅទីក្រុងកាប៊ុល កាលពីឆ្នាំ ២០២១ ។
លោក Lin Jian គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយប្រាប់សន្និសីទសារព័ត៌មានថា ចិនត្រៀមបន្តដើរតួលក្ខណៈស្ថាបនា សម្រាប់ភាពប្រសើរចេះតែបន្តក្នុងទំនាក់ទំនងរបស់ប្រទេសទាំង ២ ៕
