បាល់ទាត់៖ ក្រុមហង្សក្រហម Liverpool បានឈានឡើងវគ្គជុំទី៥ ពានរង្វាន់ FA Cup ជាលើកទី២ ប៉ុណ្ណោះក្នុងរយៈពេល ៧រដូវកាលចុងក្រោយបន្ទាប់ពីយកឈ្នះ Cardiff City ៣-១។ ក្រុមដែលមានចំណាត់ថ្នាក់លេខ ២០ ឯណោះនៅ League Championship, Cardiff City បានធ្វើឱ្យក្រុមរបស់លោក Jurgen Klopp តឹងចិត្តផងដែរក្រោយមិនអាចធ្វើបានក្នុងវគ្គទី១។

លុះឈានដល់វគ្គទី២ ទើប Diogo Jota បើកការនាំមុខឱ្យ Liverpool មុនពេលដែលកីឡាករចំនូលថ្មី Luis Diaz ដែលទើបទិញពី Porto បញ្ជូនឱ្យ Takumi Minamino បន្ថែមការនាំមុខ ២-០។ Liverpool ក៏រកបានគ្រាប់ចុងក្រោយដោយ Harvey Elliott ដែលទើបវិលចូលប្រកួតវិញបន្ទាប់ពីសម្រាក ៥ខែដោយសាររបួសមុនពេលដែល Rubin Colwill តបបានមួយគ្រាប់វិញឱ្យ Cardiff។ Liverpool នឹងបន្តជួបជាមួយ Norwich City នៅវគ្គ ១៦ក្រុមចុងក្រោយ FA Cup នៅ Anfield៕
អត្ថបទ៖នាង សុភាវុធ