អគារជាច្រើនខ្នង រួមទាំងអគារសាលារៀន និងផ្ទះសម្បែងយ៉ាងហោច ៤០ខ្នង បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរនាថ្ងៃព្រហស្បតិ៍នេះ រយៈពេល ១ថ្ងៃ ក្រោយខ្យល់កន្ត្រាក់វាយប្រហារស្រុក Kuala Langat របស់ប្រទេសម៉ាឡេស៊ីដែលមានចម្ងាយប្រហែល ៧០គ.មពីទីក្រុងកាឡាឡាំពួ ។

យោងតាមការអះអាងរបស់នាយកដ្ឋានពន្លត់អគ្គិភ័យ និងជួយសង្រ្គោះរដ្ឋ Selangor បានឲ្យដឹងថា ស្ត្រីម្នាក់បានជាប់ខ្លួនក្រោមអគារបាក់បែក ប៉ុន្តែក្រោយមកគាត់ត្រូវបានគេជួយសង្រ្គោះ ។
លោក Mohd Akmalrizal Radzi គឺជាស្នងការនគរបាលតំបន់ Kuala Langat និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា គ្មានគ្រោះថ្នាក់ដល់អាយុជីវិតត្រូវបានរាយការណ៍នោះទេ ហើយក្មេងសាលារងរបួសស្រាល ១១នាក់ ទទួលបានការព្យាបាល ៕
