បាល់ទាត់៖ ក្រុមបាល់ទាត់ស្ត្រីជំរើសជាតិវៀតណាមដណ្តើមបានកៅអី World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្របន្ទាប់ពីយកឈ្នះក្រុមស្ត្រីឆាយនីតៃប៉ិ ២-១។ ជ័យជំនះរបស់ក្រុមស្ត្រីវៀតណាមគឺជាដំណើរពុះពារមួយផងដែរក្នុងការយកឈ្នះវិបត្តិកូវីដ-១៩ ដែលរាតត្បាតក្នុងក្រុមមុនព្រឹត្តិការណ៍បាល់ទាត់ជើងឯកស្ត្រីអាស៊ី AFC Women Asian Cup នៅទឹកដីឥណ្ឌា។

វៀតណាមមុននេះបានយកឈ្នះថៃផងដែរមុននឹងមកយកឈ្នះឆាយនីតៃប៉ិនេះ ធ្វើឱ្យពួកធានាបានកៅអីបាល់ទាត់ស្ត្រីជាលើកដំបូង។
ដោយឡែកសំរាប់ឆាយនីតៃប៉ិ និងថៃនៅសល់ឱកាសចុងក្រោយក្នុងការប្រកួតវគ្គ Play-Off អន្តរទ្វីបដណ្តើមបង្ហាញខ្លួននៅ World Cup ស្ត្រីជើងឯកពិភពលោកឆ្នាំ២០២៣ ដែលរៀបចំនៅទឹកដីអូស្ត្រាលី និងនូវែហ្ស៊ីឡង់៕
អត្ថបទ៖នាង សុភាវុធ