ឯកឧត្តមកើត រិទ្ធ ៖ មេធាវីជាតួអង្គសំខាន់ក្នុងវិស័យយុត្តិធម៌ និង សង្គមនីតិរដ្ឋ

2025/10/17 03:45:37 am        343

ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញបិទមហាសន្និបាតប្រចាំឆ្នាំលើកទី៣០ និង ជាខួប៣០ឆ្នាំ នៃការបង្កើតគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា វិជ្ជាជីវៈមេធាវី គឺជាវិជ្ជាជីវៈសេរី និង ឯករាជ្យ។ប្រាក់ចំណូលដែលមេធាវីទទួលបាន គឺតាមរយះ អតិថិជនរបស់ខ្លួនផ្អែកទៅតាមការព្រមព្រៀងគ្នា សម្រាប់បម្រើឱ្យសេវាផ្នែកច្បាប់ជូនដល់អតិថិជន។ 

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងបញ្ជាក់ថា ត្បិតតែមេធាវីបំពេញជីវៈដោយសេរី និង ឯករាជ្យក៏ពិតមែនប៉ុន្តែ មេធាវីតួអង្គដ៏សំខាន់ដែលមិនអាចខ្វះបានមួយក្នុងចំណោមតួអង្គពាក់ព័ន្ធដទៃទៀតនៅក្នុងវិស័យយុត្តិធម៌ ដែលមានបេសកកម្មចូលរួមក្នុងកិច្ចដំណើរការលើកកម្ពស់សង្គមនីតិរដ្ឋ ការពង្រឹងយុត្តិធម៌នៅក្នុងសង្គមទាក់ទងនឹងការអនុវត្តច្បាប់ក៏ដូចជាការការពារនូវសិទ្ធិរបស់ប្រជាពលរដ្ឋតាមផ្លូវច្បាប់ និងនៅក្នុងនីតិវិធីនានានៅតុលាការ។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានគូសបញ្ជាក់ថា នៅក្នុងករណីវិវាទដែលត្រូវបានប្តឹងដល់តុលាការ ជំនួយរបស់មេធាវី ក្នុងការការពារក្តីជូនប្រជាពលរដ្ឋ ក្នុងដំណើរនីតិវិធីតុលាការ រឹតតែមានភាពចាំបាច់ និងមានសារៈសំខាន់ថែមទៀត ដោយសារតែនីតិវិធីក្នុងប្រព័ន្ធតុលាការមានច្រើនប្រភេទ និងមានលក្ខណៈបច្ចេកទេសស៉ីជម្រៅ ម្យ៉ាងវិញទៀតវត្តមានរបស់មេធាវី កាន់តែមានភាពចាំបាច់ ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងការការពារសិទ្ធិស្របច្បាប់នៅក្នុងកិច្ចដំណើរការនៃនីតិវិធីនានារបស់តុលាការ។ បន្ថែមលើសពីនេះ មេធាវីបានដើរតួនាទីក្នុងការធានានូវសុវត្ថិភាពគតិយុត្ត សម្រាប់សកម្មភាពពាណិជ្ជកម្ម សកម្មភាពរបស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងសង្គម ក្នុងបរិបទនៃការវិវត្តន៍យ៉ាងខ្លាំងរបស់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានលក្ខណៈកាន់តែស្មុគស្មាញឡើងៗ។ តាមរយៈការផ្តល់សេវាប្រឹក្សាយោបល់ និងការរៀបចំឯកសារផ្លូវច្បាប់នានា ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ និងតាមរយៈការចូលរួមការពារសិទ្ធិពលរដ្ឋតាមផ្លូវច្បាប់នៅក្នុងនីតិវិធីនានារបស់ផ្លូវតុលាការនៅករណីដែលមានវិវាទកើតឡើង។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបន្តថា មេធាវី គឺជាតួអង្គដ៏សំខាន់ក្នុងការបញ្ជ្រៀបនៃការយល់ដឹងអំពីច្បាប់ជូនដល់ប្រជាពលរដ្ឋ ពិសេសកូនក្តីរបស់ខ្លួន ដើម្បីលើកកម្ពស់វប្បធម៌នៃការគោរពច្បាប់ក្នុងសង្គមកម្ពុជា តាមរយៈការផ្សព្វផ្សាយច្បាប់ដល់សាធារណជន តាមគ្រប់មធ្យោបាយទាំងអស់។ ដូច្នេះ តួនាទីរបស់មេធាវី កាន់តែមានភាពចាំបាច់ដើម្បីធានាឱ្យបាននូវសុវត្ថិភាពគតិយុត្ត ក៏ដូចជាការយល់ដឹងអំពីច្បាប់សង្គមជាតិផងដែរ៕ អត្ថបទ សូដាវណ្ណ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm