ការសិក្សាថ្មីដោយក្រុមសិក្សាសន្មត់អាកាសធាតុពិភពលោក និងក្រុមស្រាវជ្រាវអាកាសធាតុកណ្តាលដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានគណនាថ្ងៃមហាក្តៅដ៏គ្រោះថ្នាក់ដែលជាថ្ងៃក្តៅខ្លាំងជាង ៩០ភាគរយនៃថ្ងៃចន្លោះឆ្នាំ ១៩៩១ និងឆ្នាំ ២០២០ ដោយសារបម្រែបម្រួលអាកាសធាតុ ។
របាយការណ៍ដែលពុំទាន់ត្រូវបានពិនិត្យ ប៉ុន្តេប្រើប្រាស់បច្ចេកវិទ្យាសន្មត់អាកាសធាតុ ត្រូវបានចេញនៅថ្ងៃព្រហស្បតិ៍នេះ ។ វាបានឆ្លុះបញ្ចាំងពីឥទ្ធិពលសំខាន់នៃកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស ។
មុនកំណត់ត្រាំឆ្នាំ ១៩៩៥ ពិភពលោកស្ថិតនៅលើផ្លូវនៃការឡើងកម្តៅផែនដីដ៏គ្រោះថ្នាក់ ៤ភាគរយ នាដំណាច់សតវត្សរ៍នេះ ដែលនាំឲ្យមានថ្ងៃមហាក្តីចំនួន ១១៤ថ្ងៃបន្ថែមទៀត ក្នុង ១ឆ្នាំ ។
បើសិនជាបំពេញបានការប្តេជ្ញាចិត្តក្នុងការទប់ស្កាត់ការបំភាយឧស្ម័ន ពិភពលោកបច្ចុប្បន្ននឹងឆ្ពោះទៅរកការឡើងកម្តៅផែនដី ២,៦អង្សាសេ ។ ក្រោមសេនារីយ៉ូមួយនេះ ផែនដីនៅតែបន្ថែមថ្ងៃមហាក្តៅចំនួន ៥៧ថ្ងៃជារៀងរាល់ឆ្នាំ គិតត្រឹមឆ្នាំ ២១០០ ពោលគឺសីតុណ្ហភាពក្តៅខ្លាំងដ៏គ្រោះថ្នាក់ជិត ២ខែ ប៉ុន្តែនេះស្មើនឹងការកើនឡើងពាក់កណ្តាលនៃសេណារីយ៉ូដ៏អាក្រក់បំផុត ។ ចាប់តាំងពីឆ្នាំ ២០១៥រហូតមក ពិភពលោក បានបន្ថែមថ្ងៃមហាក្តៅជាមធ្យមចំនួន ១១ថ្ងៃរួចទៅហើយ ។
លោក Johan Rockstrom គឺជាប្រធានវិទ្យាស្ថានអាកាសធាតុ Potsdam ដែលពុំបានរួមចំណែកនៅក្នុងក្រុមស្រាវជ្រាវនេះ និយាយថា មនុស្សមិនគួរធូរស្រាលនោះទេកាលដែលពួកយើងលេងស្ថិតនៅក្នុងគន្លងមុនកិច្ចព្រមព្រៀងក្រុងប៉ារីសឡើងកម្តៅផែនដី ៤អង្សាសេ ដោយសារផ្លូវបច្ចុប្បន្ននៅតែជាផ្លូវអនាគតដ៏គ្រោះថ្នាក់ សម្រាប់មនុស្សរាប់ពាន់លាននាក់នៅលើផែនដី ៕