រយៈពេល១ឆ្នាំ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាការពារក្តីជូនជនក្រីក្រជាង៨៥០០ករណី

2025/10/17 04:02:37 am        194

ភ្នំពេញ ÷ រយៈពេល១ឆ្នាំ គណៈមេធាវីនៃព្រះរាជាណចក្រកម្ពុជា បានចាត់តាំងមេធាវីឱ្យការពារក្តីជូនជនក្រីក្រចំនួន ៨,៥៨៤ករណី មានកូនក្តីសរុប ១៤,៨២៥នាក់ ក្នុងនោះមានរឿងក្តីអនីតិជនទំនាស់នឹងច្បាប់ចំនួន ២,៩៨៦ករណី មានកូនក្ដីជាអនីតិជនចំនួន ៥,៣៩១នាក់ និងការផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតកម្រៃបានចំនួន ៤៥៦ករណី។

ឯកឧត្តម សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា តាមរយៈសមិទ្ធផលខាងលើនេះ គណៈមេធាវី សូមសំដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត គោរពជូនដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងលោកស្រី អ៉ឹង កន្ថាផារី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដែលបានផ្តល់ និងជួយសម្របសម្រួលថវិកានេះជូនគណៈមេធាវី សម្រាប់ចំណាយលើសកម្មភាពការពារក្តីជូនជនក្រីក្រ និងក្មេងស្រីក្រីក្រដែលរងគ្រោះដោយសារអំពើហិង្សា។

ដោយអនុវត្តតាមគោលនយោបាយដែលបានដាក់ចេញ គណៈមេធាវីនៅតែបន្តយកចិត្តទុកដាក់ក្នុងការផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រទូទាំងប្រទេស ដែលមាននាយកដ្ឋានការពារក្តីជូនជនក្រីក្រ ជាសេនាធិការ និងមានមេធាវីស្ម័គ្រចិត្តចូលរួមចំនួន ៦២៤រូប។ ដើម្បីឱ្យការផ្តល់ជំនួយផ្នែកច្បាប់ជូនជនក្រីក្រ បានឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាព នោះរាល់ការបញ្ជូនឯកសារស្នើសុំមេធាវី និងលិខិតចាត់តាំងមេធាវី គឺធ្វើឡើងតាមរយៈប្រព័ន្ធតេឡេក្រាម ជាបឋម ឯសំណៅដើមនឹងបញ្ជូននៅពេលក្រោយ។

ចំពោះការគ្រប់គ្រងទិន្នន័យរឿងក្ដីជនក្រីក្រ គឺធ្វើការគ្រប់គ្រងតាមប្រព័ន្ធព័ត៌មានវិទ្យា ដោយគ្រប់ការិយាល័យប្រតិភូប្រចាំរាជធានី-ខេត្ត សាលាឧទ្ធរណ៍ភ្នំពេញ សាលាឧទ្ធរណ៍តំបន់ និងតុលាការកំពូល ត្រូវបានតម្លើងឱ្យប្រើប្រាស់ប្រព័ន្ធនេះ ដោយរាល់ទិន្នន័យត្រូវបញ្ជូនមកគ្រប់គ្រងរួម នៅនាយកដ្ឋានការពារក្តីជូនជនក្រីក្រ របស់គណៈមេធាវី។

តួយ៉ាងក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងស្វាហាប់ ប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បានបន្តផ្តល់ថវិកាសរុបចំនួន ២,៩០០លានរៀល ជូនគណៈមេធាវី សម្រាប់ពង្រីកការចូលរួមបម្រើវិស័យយុត្តិធម៌ និងការលើកកម្ពស់យុត្តិធម៌សង្គម ផ្តោតសំខាន់លើសកម្មភាពចំនួន២ គឺការការពារក្តីនិងការប្រឹក្សាយោបល់ផ្នែកច្បាប់ជូនជនក្រីក្រ និងការកាពារក្តីជូនស្ត្រី និងក្មេងស្រីក្រីក្រ ដែលរងគ្រោះដោយអំពើហិង្សាក្នុងនោះថវិកាជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងយុត្តិធម៌ ចំនួន២,៦០០លានរៀល ក្នុង មួយឆ្នាំ ដែលថវិកានេះអាចទូទាត់ចំណាយបានចំនួន ៦,១៥៦សំណុំរឿង និងការប្រឹក្សាយោបល់បានចំនួន ៤៥៦ករណី៕

អត្ថបទ៖​សូដាវណ្ណ

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm