ការរញ្ជួយដីកម្រិត ៦,១រ៉ិចទ័រ បានវាយប្រហារប្រទេសហ្វីលីពីនភាគខាងត្បូង នៅព្រឹកថ្ងៃសុក្រ ១៧ តុលានេះ មួយសប្តាហ៍បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាចំនួនពីរលើកបានវាយប្រហារប្រទេសនេះ។
អ្នកជួយសង្គ្រោះខេត្ត Ralph Cadalena បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ពុំមានរបាយការណ៍ភ្លាមៗបញ្ជាក់ពីអ្នកស្លាប់ របួស ឬការខូចខាតនោះទេ។
