ចិន បន្ទោសសហរដ្ឋអាមេរិកថា ធ្វើឱ្យពិភពលោកភ័យស្លន់ស្លោ ព្រោះតែរឿងគ្រប់គ្រងរ៉ែកម្រ

2025/10/17 05:19:36 pm        97

ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ (១៦ តុលា) បានចោទសហរដ្ឋអាមេរិក ថាបំភ័យពិភពលោក ចំពោះការគ្រប់គ្រងរ៉ែកម្ររបស់ទីក្រុងប៉េកាំង ហើយនិយាយថា លោក Scott Bessent រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិក បានធ្វើសុន្ទរកថា "ខុសទាំងស្រុង" អំពីប្រមុខអ្នកចរចាពាណិជ្ជកម្មចិន ដោយបដិសេធការអំពាវនាវរបស់សេតវិមាន ឱ្យលុបចោលការទប់ស្កាត់រ៉ែកម្រនេះ។

កាសែតផ្លូវការរបស់បក្សកុម្មុយនិស្តចិន ក៏បានចេញ "អត្ថបទបដិសេធ ៧ចំណុច" ផងដែរ បន្ទាប់ពីប្រមុខចរចារបស់អាមេរិករូបនេះបានលើកឡើងថា ទីក្រុងប៉េកាំងអាចទប់ស្កាត់ការគំរាមដាក់ពន្ធ ១០០% លើទំនិញចិន របស់លោកប្រធានាធិបតី Donald Trump បាន ដោយការលុបចោលវិធានការរិតត្បិតរ៉ែកម្ររបស់ខ្លួន ដែលកំណត់ចូលជាធរមាននៅថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខ។

លោកស្រី He Yongqian អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានប្រាប់សន្និសីទសារព័ត៌មានមួយថា "ការបកស្រាយរបស់អាមេរិកលើរឿងនេះ ខុសឆ្គងទាំងស្រុង និងបំផ្លើសយ៉ាងធ្ងន់ធ្ងរលើវិធានការគ្រប់គ្រងការនាំចេញរ៉ែកម្ររបស់ចិន ដោយមានចេតនាបង្កការយល់ច្រឡំ និងភាពភ័យស្លន់ស្លោ ដែលមិនចាំបាច់"។ លោកស្រីបន្ថែមថា “គ្រាន់តែស្នើសុំអាជ្ញាបណ្ណនាំចេញដោយអនុលោមតាមច្បាប់ និងបង្ហាញបំណងសម្រាប់ការប្រើប្រាស់ស៊ីវិលមក នោះរ៉ែកម្រនឹងត្រូវអនុម័តឱ្យនាំចេញហើយ”។ កាសែតផ្លូវការរបស់បក្សកុម្មុយនិស្តចិន បាននិយាយថា "ការត្រួតពិនិត្យនាំចេញរ៉ែ គឺស្របនឹងការអនុវត្តអន្តរជាតិ" ដោយបញ្ជាក់ឡើងវិញពីជំហរទីក្រុងប៉េកាំងចំពោះវិធានការនេះ ចាប់តាំងពីការប្រកាសមក។

គួរឱ្យដឹងថា ចិនបានពង្រីកការគ្រប់គ្រងនាំចេញរ៉ែកម្ររបស់ខ្លួន ដោយបន្ថែមធាតុថ្មី ៥ប្រភេទ និងការត្រួតពិនិត្យបន្ថែមលើអ្នកប្រើប្រាស់បន្ទះឈីប ខណៈទីក្រុងប៉េកាំងរឹតបន្តឹងលើវិស័យនេះ មុនពេលលទ្ធភាពនៃកិច្ចពិភាក្សារវាងលោក Trump និងមេដឹកនាំចិន លោក Xi Jinping នៅកូរ៉េខាងត្បូង ចុងខែតុលា។ ការរឹតបន្តឹងនេះនឹងចូលជាធរមាននៅថ្ងៃទី៨ ខែវិច្ឆិកា មុនពេលកិច្ចព្រមព្រៀងពន្ធបណ្ដោះអាសន្ន ៩០ថ្ងៃជាមួយទីក្រុងវ៉ាស៊ីនតោន ផុតកំណត់៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm