រុស្ស៊ី​ធ្វើ​សមយុទ្ធ​យោធា​នៅ​ជិត​ប្រទេស​ហ្វាំ​ង​ឡង់ និង​អេ​ស្តូ​នី

2022/02/07 06:19:30 pm        577

​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ីបានចេញ​ផ្សាយ​វីដេអូ​កាលពី​ថ្ងៃអាទិត្យ នៃ​កងកម្លាំង​ប្រដាប់អាវុធ​មកពីតំបន់​យោធា​ភាគ​ខាងលិច ដែល​កំពុង​ធ្វើ​សមយុទ្ធ​នៅក្នុង​តំបន់ Leningrad ជាប់​ព្រំដែនប្រទេសហ្វាំ​ង​ឡង់ និង​អេ​ស្តូ​នី​។ ក្រសួងការពារជាតិបាន​និយាយថា បុគ្គលិកអាកាសចរណ៍​ផ្នែក​ដឹកជញ្ជូន​បាន​អនុវត្ត​ការហោះហើរ​ហ្វឹកហាត់​។

កាលពី​ថ្ងៃ​សៅរ៍ ប្រទេស​រុស្ស៊ី​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ ដែលមាន​សមត្ថភាព​ផ្ទុក​នុយក្លេអ៊ែររយៈ​ចម្ងាយ​ឆ្ងាយ​ពីរ​គ្រឿង ទៅ​ល្បាត​នៅលើ​ប្រទេស​បេឡា​រុសដែលមាន​ព្រំប្រទល់​ជាប់ប្រទេស​អ៊ុយ​ក្រែ​ន​។ សមយុទ្ធ​កាលពី​ចុងសប្តាហ៍​កន្លងទៅនេះ បាន​ធ្វើឡើង​នៅពេលដែល​វិមាន​ក្រឹម​ឡាំងបាន​ផ្លាស់ប្តូរ​កងទ័ព​ពី​តំបន់​ស៊ី​បេ​រី និង​ចុង​បូព៌ាទៅកាន់​ប្រទេស​បេឡា​រុស្សសម្រាប់​សមយុទ្ធ​រួមគ្នា​។ ការដាក់​ពង្រាយ​នេះបាន​បន្ថែមទៅលើ​ការបង្កើន​យោធា​រុស្ស៊ី​នៅ​ជិត​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​ជំរុញឱ្យមាន​ការព្រួយបារម្ភ​របស់​ប្រទេសលោកខាងលិច ​ចំពោះ​ការឈ្លានពាន​ដែល​អាច​កើតមាន​។ ប្រទេស​រុស្ស៊ី​បាន​បដិសេធ​ផែនការវាយប្រហារ​ប្រទេសជិតខាង​អ៊ុយ​ក្រែ​ន ប៉ុន្តែ​បានជំ​រុញឱ្យ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​ផ្តល់​ការសន្យាថា ពួកគេ​មិន​ទទួលយក​អ៊ុយ​ក្រែ​ន​ចូលទៅក្នុង​អង្គការ​ណា​តូ ឬ​ដាក់ពង្រាយ​អាវុធវាយប្រហារ និង​ដក​ការដាក់​ពង្រាយ​កងទ័ព​សម្ព័ន្ធមិត្ត​ទៅ​អឺរ៉ុប​ខាងកើត​វិញ​។ ទោះជា​យ៉ាងណាទីក្រុង​វ៉ាស៊ីនតោន និង​អង្គការ​ណា​តូបាន​ច្រានចោល​ការទាមទារ​នេះ​។​ 

​ប្រទេស​លោកខាងលិចបាន​អំពាវនាវ​ឱ្យ​ប្រទេស​រុស្ស៊ីដក​កងទ័ព​ប្រមាណ ១០ម៉ឺននាក់ត្រឡប់ទៅវិញពី​តំបន់​ក្បែរ​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែ​វិមាន​ក្រឹម​ឡាំង​បាន​ឆ្លើយតបដោយ​និយាយថា ប្រទេស​រុស្សីនឹងដាក់​កងទ័ព​នៅ​ទីកន្លែង​ណា​ដែល​ខ្លួន​ត្រូវការ​ឲ្យ​នៅលើ​ទឹកដី​ប្រទេស​រុស្ស៊ី​។ ​ខណៈ​ភាព​តានតឹង​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​កើនឡើង យោធា​រុស្ស៊ី​បានចាប់ផ្តើម​ហ្គេម​សង្គ្រាមជា​បន្តបន្ទាប់ដែល​ចាប់ផ្តើម​ពី​តំបន់​អាក់​ទិ​កទៅកាន់​សមុទ្រ​ខ្មៅ​។ ការដាក់​ពង្រាយ​កងទ័ពរុស្ស៊ី​ទៅកាន់ប្រទេស​បេឡា​រុស្ស បាន​បង្កើន​ការព្រួយបារម្ភ​របស់​ប្រទេស​លោកខាងលិច ​ដែល​ទីក្រុងម៉ូស្គូ​អាចធ្វើការវាយប្រហារ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​ពី​ភាគ​ខាងជើង​។ រដ្ឋធានី​ប្រទេស​អ៊ុយ​ក្រែ​ន​មាន​ចម្ងាយ​ត្រឹមតែ ៧៥គីឡូ​ម៉ែត្រពី​ព្រំដែន​ជាមួយ​ប្រទេស​បេឡា​រុស្ស៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm