គណបក្សធំៗចំនួនពីររបស់ជប៉ុន យល់ព្រមរៀបចំការបោះឆ្នោតរើសនាយករដ្ឋមន្ត្រីថ្មីនៅសប្ដាហ៍ក្រោយ

2025/10/17 06:34:42 pm        69

សារព័ត៌មានក្យូដូ បានរាយការណ៍នៅថ្ងៃសុក្រ (១៧ តុលា) នេះថា គណបក្សនយោបាយធំបំផុតចំនួនពីររបស់ប្រទេសជប៉ុន គឺគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) និងគណបក្សប្រជាធិបតេយ្យធម្មនុញ្ញ (CDP) បានឈានដល់កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយនៃការបោះឆ្នោតសភា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់ នៅថ្ងៃអង្គារ ទី២១ ខែតុលា សប្ដាហ៍ក្រោយនេះ។ គណៈកម្មាធិការរៀបចំកាលវិភាគនៃសភាជាន់ទាបរបស់ជប៉ុន ក៏បានបញ្ជាក់ពីការព្រមព្រៀងលើកាលបរិច្ឆេទនេះដែរ។

បក្ស LDP បានរើសលោកស្រី Sanae Takaichi ជាមេដឹកនាំថ្មីរបស់ខ្លួនកាលពីដើមខែនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Shigeru Ishiba បានសម្រេចលាលែងពីតំណែង ទាំងជាប្រធានបក្ស និងជានាយករដ្ឋមន្ត្រី។ យ៉ាងណាមិញ ផ្លូវរបស់លោកស្រី Takaichi ដើម្បីក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ជប៉ុន កាន់តែស្រពេចស្រពិល បន្ទាប់ពីដៃគូដ៏យូរលង់របស់ខ្លួនគឺបក្ស Komeito បានចាកចេញពីក្រុមចម្រុះ ដោយបើកលទ្ធភាពឱ្យក្រុមប្រឆាំងលើតំណែងកំពូលមួយនេះ។

បេក្ខជនណាដែលបានសំឡេងគាំទ្រភាគច្រើនក្នុងការបោះឆ្នោតជុំទីមួយនឹងឈ្នះការអនុម័ត ប៉ុន្តែបើមិនដូច្នោះទេ បេក្ខភាពពីររូបណាដែលមានសំឡេងច្រើនជាងគេ នឹងឈានទៅវគ្គជម្រុះមួយតង់ទៀត។ លោកស្រី Takaichi បានពិភាក្សាពីលទ្ធភាពបង្កើតក្រុមចម្រុះរវាងបក្ស LDP ជាមួយមេដឹកនាំបក្សនវានុវត្តន៍និយមស្តាំនិយម ក្នុងបំណងដណ្តើមសំឡេងគាំទ្រ ក្នុងការបោះឆ្នោតសប្តាហ៍ក្រោយ។ ប៉ុន្តែទោះជាបក្សទាំងពីរនេះរួមគ្នាក៏ដោយ ក៏នឹងនៅតែខ្វះពីរអាសនៈទៀតនៃសំឡេងភាគច្រើនដែលត្រូវការក្នុងសភាជាន់ទាប ខណៈសភានេះជាវេទិកាសម្រេចអ្នកឈ្នះតំណែងនាយករដ្ឋមន្ត្រី៕

អត្ថបទដែលទាក់ទង

កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        1
ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm