ពលរដ្ឋបង្ហាញការអបអរសាទរព្រលានយន្តហោះថ្មី ខណៈពិធីសម្ពោធ​ជាផ្លូវការ​នឹង​ប្រព្រឹត្ត​ទៅ​នា​ដើម​សប្តាហ៍​ខាងមុខ

2025/10/17 08:31:50 pm        440

តាមការកំណត់នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹង​សម្ពោធជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ ជា​មួយ​នេះ ​ប្រជាពលរដ្ឋបានសម្តែងការអបអរសាទរ និងជូនពរព្រលានថ្មីនេះឱ្យទទួលបានជោគជ័យ។

អ្នកស្រី សុខុម ស្រីល័ក្ខណ ពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងកំពុង​រង់ចាំ​ហោះ​ហើរ​ជាមួយ​ក្រុម​គ្រួសារ​ទៅទេសចរណ៍នៅក្រៅប្រទេស បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៧ ខែ​តុលា​នេះ​ថា ចាប់តាំងពីព្រលានថ្មីដាក់ឱ្យដំណើរការរយៈពេលជាងមួយខែមកនេះ គឺ​ជា​លើក​ទីមួយហើ​យ ដែលអ្នកស្រីបានមកដោយផ្ទាល់ និងមើលឃើញថា ពិតជាមាន​មោទ​នភា​ព​ជា​ខ្លាំង​ដែល​ខ្មែរ​អាច​ធ្វើបាន ពីព្រោះមិននឹកស្មានថា ប្រទេសកម្ពុជាអាច​កសាង​សមិទ្ធផល​ដ៏​ធំ និង​អស្ចារ្យ​បែប​នេះ ដែលមិនចាញ់ ប្រទេសផ្សេងឡើយ ខណៈមកដល់ពេលនេះ​អ្នក​ស្រី​បាន​ទេសចរណ៍​នៅក្រៅ​ប្រទេសបានចំនួន ២៥ប្រទេសឯណោះ។

កំពុងរង់​ចាំ​ការហោះហើរទៅទិសដៅផ្សេងៗគ្នានេះដែរ ក្រុមប្រជាពលរដ្ឋ បាន​លើក​ឡើង​ដោយ​ទឹក​មុខ​សប្បាយរីករាយថា វត្តមានរបស់អាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនេះ សាង​សង់​ឡើង​ប្រកប​ដោយ​រចនា​​បទ​ជាខ្មែរច្រើន និងមានភាពទាក់ទាញជាខ្លាំងពីសំណាក់ភ្ញៀវជាតិ និង​អន្តរជាតិ​។

ក្រុមប្រជាពលរដ្ឋ បានឱ្យដឹងស្រដៀងគ្នាទៀតថា ព្រលានថ្មីនេះ គឺជាសមិទ្ធ​ផល​ថ្មី​មួយ​ថែម​ទៀត​ដែល​បាន​កើត​ឡើងដោយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើសកម្ម​ភាព​ដើម្បី​មាន​ភាព​រី​កចម្រើននៅក្នុងយុគសម័យសម្តេចតេជោ និងសម្តេចធិបតី។

សូមបញ្ជាក់បន្ថែមថា អាកាសយានដ្ឋាននេះ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក គឺជា​ក្រុម​ហ៊ុន​ចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋា​ន​អាកាស​ចរ​ស៊ីវិល​កម្ពុជា​ក្នុង​ឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយ​ក​រដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីធ្វើការងារសាងសង់ព្រលានថ្មីមួយនេះ។ អាកាសយានដ្ឋានថ្មីនេះលំដាប់ 4F មានសមត្ថភាពទទួលបានការហោះហើរ ពីឆ្ងាយ​ឆ្លង​ទ្វីប​ដោយ​អាច​ឱ្យ​យន្តហោះធុនធំរហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះ​ចតបាន។ ជាពិសេស អាចទទួលអ្នកដំណើរឆ្លងកាត់បាន១៣លាននាក់ក្នុងមួយឆ្នាំ នៅ​ក្នុង​ដំណាក់​កាល​ទី១ ពីឆ្នាំ២០២៥-២០៣០ និងកើនដល់ ៣០លាននាក់ នៅដំណាក់កាលពីទី២ ពី​ឆ្នាំ​២០៣0-២០៥០៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm