FIFA ប្រកាសលក់សំបុត្រអស់ជាង ១លានសន្លឹកហើយ សម្រាប់ WorldCup ឆ្នាំ២០២៦ នៅអាមេរិកខាងជើង

2025/10/17 08:56:15 pm        124

សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៦ តុលា) ថា មកទល់ពេលនេះ សំបុត្រច្រើនជាង ១លានសន្លឹក ត្រូវបានលក់រួចទៅហើយសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំក្រោយនេះ នៅក្នុងបច្ចុប្បន្នភាពលើកដំបូងរបស់ខ្លួនអំពីចំនួនលក់ ចាប់តាំងពីចាប់ផ្តើមលក់សំបុត្រជាផ្លូវការនៅដើមខែតុលានេះមក។

ដូចដែលបានរំពឹងទុក តម្រូវការច្រើនបំផុតគឺមកពីអ្នកទិញនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក — ដែលប្រទេសអាមេរិកខាងជើងទាំងបីនេះ នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួត។ FIFA បាននិយាយថា មនុស្សមកពី ២១២ប្រទេស និងដែនដីផ្សេងៗគ្នាបានទិញសំបុត្រទុកចូលទស្សនារួចហើយ។

FIFA បាននិយាយទៀតថា ជារួម ប្រទេសកំពូលទាំង១០ ទាក់ទងនឹងសំបុត្រដែលបានទិញរួចមានដូចជា៖ អង់គ្លេស អាល្លឺម៉ង់ ប្រេស៊ីល អេស្ប៉ាញ កូឡុំប៊ី អាហ្សង់ទីន និងបារាំង តាមលំដាប់លំដោយ។ គួរឱ្យដឹងថា ការប្រកួត World Cup នេះចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។

FIFA ក៏ប្រកាសផងដែរថា គេហទំព័រ "លក់សំបុត្របន្ត" របស់ខ្លួនបានបើកហើយ ហើយសំបុត្រសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup នៅកីឡដ្ឋានតំបន់ East Rutherford រដ្ឋ New Jersey របស់អាមេរិក មានលក់នៅទីនោះ ក្នុងតម្លៃចាប់ពី ៩.៥៣៨ដុល្លារ ដល់ ៥៧.៥០០ដុល្លារ ក្នុងមួយកៅអី គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

FIFA មិនបានបង្ហាញតួលេខជាក់លាក់ថាតើសំបុត្រសរុបប៉ុន្មានត្រូវបានលក់ ឬសេចក្ដីលម្អិតក្នុងគេហទំព័រម្ចាស់ផ្ទះទេ ហើយ FIFA ក៏មិនដែលបានចេញតារាងតម្លៃសំបុត្រឡើយ ដូចទៅនឹងការប្រកួត World Cup ពីមុនៗ ចាប់តាំងពីឆ្នាំ១៩៩០ មក៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm