ប្រធាន AmCham៖ ទំនិញអាម៉េរិកនឹងហូរចូល​កម្ពុជាកាន់តែ​ច្រើនជំរុញ​កំណើន​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ

2025/10/17 02:29:10 pm        1.3 K

ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) មានក្តីរំពឹងខ្ពស់ នៃការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគីរវាងកម្ពុជា-អាម៉េរិក នឹងមានកំណើនកាន់តែខ្លាំងក្លា ជាពិសេសទំនិញអាម៉េរិក នឹងហូរចូលមកទីផ្សារកម្ពុជាកាន់តែច្រើន បន្ទាប់ពីការទម្លាក់អត្រាពន្ធនាំចូល សូន្យ (០%) គាំទ្រដល់ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

លោក ខេស៊ី បាណេត ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ សារព័ត៌មាន ស្តីពីការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិក នេះថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេនៃប្រទេសទាំងពីរ បាននិងកំពុង បន្តកំណើនកើនឡើងជារៀងរាល់ឆ្នាំ ជាពិសេសការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអាម៉េរិក។ ចំណែកការនាំចូលវិញ មកដល់ បច្ចុប្បន្ន ក៏មានការកើនឡើងជាបន្តបន្ទាប់ តែស្ថិតនៅក្នុងកម្រិតទាបមិនទាន់សមតុល្យនិងគ្នានៅឡើយ។

ជុំវិញការនាំចូលនេះ លោកមានសុទិដ្ឋិនិយមខ្ពស់ នឹងរំពឹងថា នៅក្នុងរយៈពេលខាងមុខ ការនាំចូលទំនិញពីអាម៉េរិក នឹងបន្ត កើនឡើងកាន់តែខ្លាំងក្លា ខណៈដែលកម្ពុជាបានទម្លាក់អត្រាពន្ធនាំចូល ០% (សូន្យភាគរយ) នៅលើប្រភេទមុខទំនិញជាច្រើន ដែល ប្រការទាំងនេះនឹងគាំទ្រដល់ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ គាំទ្រដល់ការហូរចូលទំនិញពីអាម៉េរិក ស្របពេលប្រជាជនកម្ពុជាមាន ជីវភាពកាន់តែធូរធារ។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៥នេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជិត ៤៨ ពាន់លានដុល្លារអាម៉េរិក ដោយកម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទឹកប្រាក់ជាង ២៣ ពាន់លានដុល្លារ ខណៈតម្លៃនៃការនាំចូល មានទឹកប្រាក់សរុបជិត ២៤ ពាន់លានដុល្លារ, ក្នុងនោះចំពោះការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិកវិញ ឃើញថា នៅក្នុងរយៈ ពេល ៩ ខែនេះដែរ ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានទំហំទឹកប្រាក់ជាង ៩ ៥៦០ លានដុល្លារអាម៉េរិក កើនឡើងជាង ២២ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំមុន ពោលគឺទីផ្សារមួយនេះបានគាំទ្រដល់កំណើនខ្ពស់នៃការនាំចេញទំនិញរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
2025/10/17 06:28:57 pm        1
ក្រុមសភាជាតិកម្ពុជានិយាយភាសាបារាំង (APF) ត្រៀមចូលរួម សិក្ខាសាលា នៅប្រទេសឡាវ
2025/10/17 05:11:52 pm        1
ក្រសួងធម្មការនិងសាសនា បានបន្តអនុវត្តតាមអនុសាសន៍ណែនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកតម្កើងតម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ ទំនៀមទំលាប់ខ្មែរឲ្យបានរុងរឿងនិងគង់វង្ស
2025/10/17 05:03:27 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត

2025/10/17 06:28:57 pm
​លោក Zelenskiy នឹងស្វែងរកអាវុធពីលោក Trump ក្រោមស្រមោលនៃជំនួបកំពូលថ្មីជាមួយលោក Putin
2025/10/17 06:18:29 pm
​កូរ៉េខាងត្បូងចាប់ផ្តើមពិព័រណ៍អាវុធធំបំផុតពុំធ្លាប់មានជាមួយការបង្ហាញការហោះហើររបស់យន្តហោះចម្បាំង KF-21
2025/10/17 06:16:01 pm
​រដ្ឋធានីញូវដែល្លីប្រទេសឥណ្ឌា ជួបគុណភាពខ្យល់អន់ ខណៈការដុតកាក់សំណល់កសិកម្មនៅតែបន្ត
2025/10/17 06:12:34 pm
​រុស្ស៊ីកាត់ទោសយុទ្ធជនអ៊ុយក្រែនដែលចាប់ខ្លួនឲ្យជាប់ពន្ធនាគាររយៈពេលចន្លោះពី ១៥ឆ្នាំ ដល់ ២១ឆ្នាំ
2025/10/17 05:35:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/17 07:12:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/17 10:17:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/17 09:29:26 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am