UN ព្រមានថា ប្រជាជនក្រីក្រជិត ៩០០លាននាក់ ប្រឈមនឹងហានិភ័យអាកាសធាតុ

2025/10/17 10:28:02 pm        64

អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី១៧ ខែតុលា) នេះ បានព្រមានថា ស្ទើរតែ ៨០ភាគរយនៃប្រជាជនក្រីក្របំផុតរបស់ពិភពលោក ឬប្រហែល ៩០០លាននាក់ ត្រូវប្រឈមនឹងហានិភ័យដោយផ្ទាល់ ពីអាកាសធាតុដែលមានសភាពកាន់តែធ្ងន់ធ្ងរឡើងៗ ដោយសារការឡើងកម្ដៅផែនដី ដោយអ្នកទាំងអស់នោះទទួលរងនូវ «បន្ទុកទ្វេដង និងមិនយុត្តិធម៌ធំឡើងៗ»។

អ្នកគ្រប់គ្រងស្តីទីនៃកម្មវិធីអភិវឌ្ឍន៍របស់ UN (UNDP) លោក Haoliang Xu បានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «គ្មាននរណាម្នាក់មានភាពស៊ាំនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុដែលកាន់តែញឹកញាប់ និងខ្លាំងជាងមុន ដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ រលកកម្ដៅ និងការបំពុលខ្យល់បរិយាកាសនោះឡើយ ប៉ុន្តែគឺប្រជាជនក្រីក្របំផុត ក្នុងចំណោមពួកយើង ដែលកំពុងប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត»។ លោកបានបន្ថែមថា COP30 ដែលជាកិច្ចប្រជុំកំពូលអាកាសធាតុរបស់ UN ក្នុងប្រទេសប្រេស៊ីល កាលពីខែវិច្ឆិកា «គឺជាពេលវេលា ដើម្បីឲ្យបណ្ដាមេដឹកនាំពិភពលោកពិនិត្យមើលសកម្មភាពអាកាសធាតុថា ជាលក្ខខណ្ឌ ប្រឆាំងនឹងភាពក្រីក្រ»។

យោងតាមការសិក្សាប្រចាំឆ្នាំដែលចេញផ្សាយដោយអង្គការ UNDP រួមជាមួយ Oxford Poverty និង Human Development Initiative បានឲ្យដឹងថា ប្រជាជន ១,១ពាន់លាននាក់ ឬប្រហែល ១៨ភាគរយនៃចំនួន ៦,៣ពាន់លាននាក់ ក្នុង ១០៩ប្រទេសដែលត្រូវបានវិភាគ រស់នៅក្នុងភាពក្រីក្រ «ធ្ងន់ធ្ងរខ្លាំង» ដោយផ្អែកលើកត្តានានា ដូចជាការស្លាប់របស់ទារក និងលទ្ធភាពទទួលបានលំនៅឋាន អនាម័យ អគ្គិសនី និងការអប់រំ។ 

របាយការណ៍នេះ បង្ហាញពីការជាប់ទាក់ទងគ្នា រវាងភាពក្រីក្រ និងការប៉ះពាល់ ដោយសារហានិភ័យបរិស្ថានចំនួន៤ ដូចជាកម្ដៅឡើងក្ដៅខ្លាំង គ្រោះរាំងស្ងួត ទឹកជំនន់ និងការបំពុលខ្យល់។ តំបន់២ ដែលរងផលប៉ះពាល់ជាពិសេស ដោយភាពក្រីក្របែបនេះ គឺអនុតំបន់សាហារ៉ាអាហ្រ្វិក និងអាស៊ីខាងត្បូង ហើយតំបន់ទាំងនេះ ក៏ងាយរងគ្រោះខ្លាំង ដោយសារផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុផងដែរ។ 

របាយការណ៍បានបញ្ជាក់ថា ជារួម ប្រជាជន ៨៨៧លាននាក់ ឬជិត ៧៩ភាគរយនៃចំនួនប្រជាជនក្រីក្រ ត្រូវបានប៉ះពាល់ដោយផ្ទាល់យ៉ាងហោចណាស់មួយ ក្នុងចំណោមការគំរាមកំហែងទាំងនេះ ដោយមនុស្ស ៦០៨លាននាក់ប្រឈមនឹងកម្ដៅក្ដៅខ្លាំង ៥៧៧លាននាក់រងប៉ះពាល់ដោយការបំពុល ៤៦៥លាននាក់ដោយទឹកជំនន់ និង ២០៧លាននាក់ដោយគ្រោះរាំងស្ងួត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm