LeBron James វិល​ពីរ​បួស​បោះ​បាន ២៩ពិន្ទុ​ឱ្យ LA Lakers យកឈ្នះ New York Knicks

2022/02/07 06:55:43 pm        105

​បាល់បោះ៖ ​កីឡាករ​បាល់បោះ​អាមេរិក LeBron James បានជា​ពីរ​បួស ​និង​វិល​ចូល​ប្រកួត​វិញ​បោះ​បាន ២៩ពិន្ទុ​ជួយ​ឱ្យ Los Angeles Lakers យកឈ្នះ New York Knicks ១២២-១១៥ ក្នុង​ម៉ោង​បន្ថែម​។ ​​LA Lakers បាន​វាយបក​ពី​ការ​នាំមុខ ២១ពិន្ទុ​ពី New York Knicks ក្រោយ​លេង​បាន​ពាក់​កណ្តាលផ្លូវ​។

​​LeBron James ដែល​អវត្តមាន ៥ប្រកួត​មកហើយ​ដោយសា​រ​របួស​ជង្គង់​នោះ​បោះ​បាន ២៩ពិន្ទុ ១៣បាល់​រី​បោ​ន និង ១០បាល់​បញ្ជូន​។ ​​កីឡាករ Malik Monk ក៏​បោះ​បាន ២៩ពិន្ទុ​ផងដែរ​បូករួម​ទាំង Anthony Davis ២៨ពិន្ទុ​ឱ្យ LA Lakers ឡើងមក​លេខ ៩ ក្នុង​តារាង​ភាគ​ខាង​លិច​ប្រកួត​ឈ្នះ ២៦ ចាញ់ ២៨​។ ​​ចំណែកឯ New York Knicks កីឡាករ RJ Barrett បោះ​បាន​ម្នាក់ឯង ៣៦ពិន្ទុ​ច្រើនជាងគេ​ក្នុងការ​ប្រកួត​តែ​មិនអាច​ជួយ​ឱ្យ New York Knicks យកជ័យ​ជំនះបាន​ និង​ធ្លាក់​ដល់​លេខ ១២ នៅ​តារាង​ភាគ​ខាងកើត​ប្រកួត​ឈ្នះ ២៤ ចាញ់ ២៩​។ ងាក​​មក​ក្រុម​ការពារ​តំណែង​ជើងឯក Milwaukee Bucks រកបាន​ជ័យជំនះ ៦ ក្នុងចំណោម ៨ប្រកួត​ចុងក្រោយបន្ទាប់ពី​យកឈ្នះ Portland Trail Blazers ១៣៧-១០៨​។ ​​កីឡាករ Bobby Portis បោះ​បាន ៣០ពិន្ទុ​ម្នាក់ឯង​ដែល​បានមកពី​ការបោះ​បី​ពិន្ទុ ៦លើក ​ខណៈដែល Giannis Antetokounmpo បោះ​បាន ២៩ពិន្ទុ​ក្នុង​ជ័យជំនះ​។

​​Milwaukee Bucks បន្ត​ឈរ​លេខ ៣ ក្នុង​តារាង​ភាគ​ខាងកើត​ប្រកួត​ឈ្នះ ៣៣ ចាញ់ ២១ ខណៈ Portland Trail Blazers បន្ត​ចាញ់ ៥​ប្រកួត​ជាប់​គ្នា​ឈរ​លេខ ១០ នៅ​តារាង​ភាគ​ខាងលិច​ប្រកួត​ឈ្នះ ២១ ចាញ់ ៣៣​។ ​​ដោយឡែក​ក្រុម​ដែល​កំពុង​នាំមុខគេ​នៅ​តារាង​ភាគ​លិច Phoenix Suns បាន​យកឈ្នះ Washington Wizards ៩៥-៨០ ដែលជា​ជ័យជំនះ ១២ ក្នុង ១៣ប្រកួត​ចុងក្រោយ​។ ​​Memphis Grizzlies ក៏បាន​យកឈ្នះ Orlando Magic ដែរ​ក្នុង​លទ្ធផល ១៣៥-១១៥ ខណៈដែល Sacramento Kings យកឈ្នះ Oklahoma City Thunders ១១៣-១០៣ និង Miami Heat យកឈ្នះ Charlotte Hornets ១០៤-៨៦៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        73
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        88
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        431

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm