ក្រុមសភាជាតិកម្ពុជានិយាយភាសាបារាំង (APF) អញ្ជើញប្រជុំត្រៀមទៅចូលរួម សិក្ខាសាលា ស្តីពី ការចូលរួមរបស់ប្រជាជន និងសភាបើកចំហសម្រាប់អភិបាលកិច្ចប្រកបដោយបរិយាបន្ន និងការឆ្លើយតបសម្រាប់ ឆ្នាំ២០២៦នៅប្រទេសឡាវ។
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជានិយាយភាសាបារាំង (APF) នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ អញ្ជើញប្រជុំត្រៀមដើម្បីពីភាក្សាអំពីរៀបចំក្រុមការងារទៅចូលរួម សិក្ខាសាលា ស្តីពី ការចូលរួមរបស់ប្រជាជននិងសភាបើកចំហសម្រាប់អភិបាលកិច្ចប្រកបដោយបរិយាបន្ន និងការឆ្លើយតបសម្រាប់ ឆ្នាំ២០២៦ដែលប្រារព្ធធ្វើចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ។
កិច្ចប្រជុំនេះមានការអញ្ចើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា និងមន្រ្តីជំនាញមួយចំនួននៃអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ៕





