បទឈប់បាញ់ផ្តល់ឱកាសឲ្យអ៊ីស្រាអែលបញ្ចប់ស្ថានភាពឯកោជាអន្តរជាតិ

2025/10/18 12:30:45 am        75

បទឈប់បាញ់ នៅតំបន់ហ្កាហ្សា កំពុងធ្វើឲ្យមានក្តីសង្ឃឹមកាន់តែខ្ពស់ឡើងៗ ក្នុងចំណោមមនុស្សជាច្រើន នៅអ៊ីស្រាអែល ដែលថា ប្រទេសនេះអាចចាប់ផ្តើមកែលម្អមុខមាត់របស់ខ្លួននៅលើឆាកអន្តរជាតិឡើងវិញ បន្ទាប់ពីជួបប្រទះនឹងស្ថានភាពឯកោកាន់តែខ្លាំងទៅៗ ដោយសារតែផលប៉ះពាល់អវិជ្ជមានពីជម្លោះរយៈពេល ២ឆ្នាំ។

ការយល់ឃើញជាសាធារណៈ នៅប្រទេសលោកខាងលិច បានផ្លាស់ប្តូរយ៉ាងខ្លាំង ចាប់តាំងពីសង្រ្គាម បានផ្ទុះឡើងបន្ទាប់ពីមានការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លើអ៊ីស្រាអែល ដែលពេលនោះមនុស្សប្រហែល ១.២០០នាក់ ត្រូវបានសម្លាប់ ហើយ ២៥១នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ។

ការតវ៉ាបានកើនឡើងជាលំដាប់ ជុំវិញការប៉ះពាល់ផ្នែកមនុស្សធម៌ ដោយសារការវាយលុករបស់អ៊ីស្រាអែល ហើយប្រទេសលោកខាងលិចមួយចំនួន បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាសាធារណៈ ក្នុងប៉ុន្មានខែថ្មីៗនេះ ទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងពីរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងទីក្រុងវ៉ាស៊ីនតោនក៏ដោយ។

ការស្ទង់មតិបរទេស បានបង្ហាញពីការថយចុះនូវការគាំទ្រ ចំពោះយុទ្ធនាការយោធារបស់អ៊ីស្រាអែល សូម្បីតែពីសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់ខ្លួន គឺសហរដ្ឋអាមេរិក។ បើយោងតាមមន្ត្រីសុខាភិបាលរបស់តំបន់ហ្កាហ្សា បានឲ្យដឹងថា ប្រជាជនប៉ាឡេស្ទីនជាង ៦៧.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងដែនដីនេះ។ សារព័ត៌មានរ៉យទ័រ បានជួបជាមួយមន្ត្រី និងអ្នកជំនាញអ៊ីស្រាអែល ទាំងបច្ចុប្បន្ន និងអតីតចំនួន ១៣នាក់ ដែលបានទទួលស្គាល់ថា ផលប៉ះពាល់អវិជ្ជមានផ្នែកមនុស្សធម៌ពីជម្លោះនេះ បានធ្វើឲ្យកេរ្តិ៍ឈ្មោះអ៊ីស្រាអែលខូចខាតយ៉ាងធ្ងន់ធ្ងរ។

យ៉ាងណាក្ដី មនុស្សជាច្រើនបានបង្ហាញពីការមានក្តីសង្ឃឹមថា ការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល និងអ្នកទោស និងអ្នកជាប់ឃុំប៉ាឡេស្ទីនដែលជាផ្នែកនៃដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងហ្កាហ្សា នៅសប្តាហ៍នេះ អាចជួយឲ្យចាប់ផ្តើមដំណើរការស្តារកេរ្តិ៍ឈ្មោះរបស់អ៊ីស្រាអែលឡើងវិញបានហើយ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm