នៅថ្ងៃសុក្រនេះ កូរ៉េខាងត្បូង បានចាប់ផ្តើមពិព័រណ៍អាវុធធំបំផុតពុំធ្លាប់ដែលមានកាលពីមុនរបស់ខ្លួន ដែលជាពិព័រណ៍អាកាសសាធារណៈរយៈពេល ៣ថ្ងៃ នៅមូលដ្ឋានទ័ពអាកាស រួមទាំងការហោះហើររបស់យន្តហោះចម្បាំងផលិតថ្មី KF-21 របស់ខ្លួនផងដែរ ។

ក្រុមអ្នករៀបចំពិព័រណ៍ និយាយថា ក្រុមហ៊ុនចំនួនជាប់កំណត់ត្រា ៦០០មកពីបណ្តាប្រទេសចំនួន ៣៥ នឹងចូលរួមពិព័រណ៍អវកាស និងការពារជាតិអន្តរជាតិក្រុងសេអ៊ូល(ADEX) ឆ្នាំ ២០២៥។
ពិព័រណ៍អាកាសនេះ នឹងបន្តជាមួយពិព័រណ៍ធុរកិច្ចនៅសប្តាហ៍ក្រោយនៅឯមជ្ឈមណ្ឌលសន្និសីទ ធំទូលាយ ។
នៅដើមខែនេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung និយាយថា ថវិកាការពារជាតិប្រទេសរបស់លោកសម្រាប់ឆ្នាំក្រោយ នឹងកើនឡើងចំនួន ៨,២ភាគរយ ដល់ចំនួនថវិកា ៤៧,១ពាន់លានដុល្លារ ស្របពេលដែលពួកគេប្រឈមនឹងភាពតានតឹងកើនឡើងនៅជុំវិញតំបន់ និងនៅប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ៕

