លោក Zelenskiy នឹងស្វែងរកអាវុធពីលោក Trump ក្រោមស្រមោលនៃជំនួបកំពូលថ្មីជាមួយលោក Putin

2025/10/18 01:18:29 am        98

ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងពិភាក្សាអំពីលទ្ធភាពផ្គត់ផ្គង់មីស៊ីល Tomahawk ដល់អ៊ុយក្រែន ជាមួយលោកប្រធានាធិបតី Volodymyr Zelenskiy នៅថ្ងៃសុក្រ (ទី១៧ ខែតុលា) នេះ ប៉ុន្តែការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលពីកិច្ចប្រជុំកំពូលថ្មី រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី បានធ្វើឲ្យការរំពឹងទុកនេះស្ថិតក្នុងភាពមិនច្បាស់លាស់។

កាលពីថ្ងៃព្រហស្បតិ៍ លោក Trump បាននិយាយថា លោកអាចនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងរយៈពេល ២សប្តាហ៍ខាងមុខ នៅទីក្រុង Budapest ប្រទេសហុងគ្រី បន្ទាប់ពីមានកិច្ចសន្ទនាតាមទូរសព្ទជាង ២ម៉ោង អំពីសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ដែលលោកបានបញ្ជាក់ថា ប្រកបដោយផ្លែផ្កា។

ហើយក្រោយមក លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថា៖ «ពេញមួយជីវិតរបស់ខ្ញុំ ខ្ញុំបានធ្វើកិច្ចព្រមព្រៀងជាច្រើន។ ខ្ញុំគិតថា យើងនឹងសម្រេចបានកិច្ចព្រមព្រៀងមួយនេះ ហើយសង្ឃឹមថា ឆាប់ៗនេះ»។ តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម Truth Social លោក Trump បានឲ្យដឹងថា លោកនឹងប្រាប់លោក Zelenskiy អំពីកិច្ចពិភាក្សាជាមួយរុស្ស៊ី នៅឯការិយាល័យ Oval នាថ្ងៃសុក្រនេះ។

យ៉ាងណាក្ដី សំឡេងបង្ហាញពីការស្រុះស្រួលរបស់លោក Trump បន្ទាប់ពីមានការជជែកតាមទូរសព្ទជាមួយលោក Putin បាននាំឲ្យមានមន្ទិលសង្ស័យខ្លាំងឡើងៗ អំពីលទ្ធភាពនៃការផ្តល់ជំនួយដល់អ៊ុយក្រែន ក្នុងរយៈពេលដ៏ខ្លី ហើយបានធ្វើឲ្យអឺរ៉ុបមានក្ដីបារម្ភថា សហរដ្ឋអាមេរិកព្រមចុះញ៉មតាមការទាមទាររបស់ទីក្រុងមូស្គូ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm