ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) នាថ្ងៃទី ១៦ តុលា ២០២៥ បានដឹកនាំកិច្ចប្រជុំដ៏មានន័យ រវាងថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពី ការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) និងដៃគូអភិវឌ្ឍន៍អាស៊ាន ចំនួន៣។
កិច្ចប្រជុំនោះរួមមានដូចខាងក្រោម៖
- កិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) បូកចិន លើកទី៥
- កិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) បូកជប៉ុន លើកទី៥
- កិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) បូកកូរ៉េ លើកទី៤
បន្ថែមលើនេះ ឯកឧត្តមបានផ្ទេរភាពជាប្រធាន ទៅកាន់ឯកឧត្ដមឧត្តមសេនីយ៍ត្រី ស៊ូហារយ៉ានតូ (H.E. LIEUTENANT GENERAL SUHARYANTO,S.SOS.,M.M) ប្រធានអាជ្ញាធរជាតិការគ្រប់គ្រងគ្រោះមហន្តរាយ ដែលនឹងទទួលតំណែងបន្តជា ប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៦ នៅប្រទេសឥណ្ឌូណេស៊ី៕





