អនុរដ្ឋលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និងសង្រ្គោះបន្ទាន់លោក Tom Fletcher បានត្រួតពិនិត្យក្បួនរថយន្តរាប់សិបគ្រឿងដឹកជំនួយឆ្លងកាត់ព្រំដែន Rafah ប្រទេសអេហ្ស៊ីប ចូលទៅកាន់ទីក្រុង Kerem Shalomរបស់អ៊ីស្រាអែល ។
លោក Fletcher និយាយថា ពួកយើងមកព្រមគ្នា ពួកយើងជួបអ្នក ពួកយើងឮសម្តីរបស់អ្នក អ្នកបានរង់យូរពេកហើយ ប៉ុន្តែរថយន្តកំពុងធ្វើដំណើរ ។ កម្មវិធីស្បៀងអាហារពិភពលោក(WFP) មានរថយន្តដឹកជំនួយ ២៥០គ្រឿង ត្រៀមខ្លួនធ្វើដំណើរចូលទៅកាន់តំបន់ហ្កាហ្សា ។
ការផ្គត់ផ្គង់ជំនួយពីអេហ្ស៊ីបនៅត្រូវអង្កេតនៅទីក្រុង Kerem Shalom ស្ថិតក្នុងប្រទេសអ៊ីស្រាអែល មុនពេលអនុញ្ញាតឲ្យធ្វើដំណើរចូលទៅកាន់តំបន់ហ្កាហ្សា ។
ទីភ្នាក់ងារព័ត៌មានអ៊ីតាលី ANSA រាយការណ៍ដោយដកស្រង់សម្តីរដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែលលោក Gideon Sa'ar ថា ច្រកឆ្លងកាត់ Rafahរបស់តំបន់ហ្កាហ្សាជាមួយអេហ្ស៊ីប ប្រហែលជានឹងត្រូវបើកឡើងវិញនៅថ្ងៃអាទិត្យខាងមុខនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ លោកពុំបានបញ្ជាក់ឲ្យបានច្បាស់លាស់នោះទេថាតើច្រកព្រំដែនមួយនេះ នឹងបើកសម្រាប់ជំនួយមនុស្សធម៌ ឬសម្រាប់មនុស្សនោះទេ ៕