អ្នកស្រី Natalia Meshokគឺជាចុងភៅមួយរូបរបស់អ៊ុយក្រែន ចាកចេញពីផ្ទះរបស់គាត់នៅវេលាម៉ោង ២យប់រំលងអធ្រាត្រ ដើម្បីធ្វើដំណើរទៅកាន់សាលាមតេយ្យសិក្សាជាទីដែលអ្នកស្រីបានធ្វើការនៅទីនោះ ពេលដែលការផ្គត់ផ្គង់អគ្គិសនីមានស្ថិរភាព ដើម្បីចម្អិនអាហារសម្រាប់កុមារជាច្រើន។អ្នកស្រ
ីនិយាយថា ពេលដែលការកាត់ផ្តាច់រចន្តអគ្គិសនីចាប់ផ្តើមពួកយើងក៏បានកែតម្រូវទៅតាមកាលវិភាគនៃការដាច់ចរន្តអគ្គិសនី ។ ពេលដែលអគ្គិសនីត្រឡប់មកវិញពួកយើងព្យាយាមចម្អិនអាហារ យ៉ាងហោចសម្រាប់អាហារពេលព្រឹក និងចម្អិនអាហារទុកសម្រាប់អាហារថ្ងៃត្រង់។ប្រតិបត្តិ
ករបណ្តាញអគ្គិសនីជាតិបាននិយាយថាប្រទេសអ៊ុយក្រែនបានកាត់ផ្តាច់ចរន្តអគ្គិសនីរយៈពេលពីរថ្ងៃជាប់ៗគ្នាកាលពីថ្ងៃព្រហស្បតិ៍ខណៈរុស្ស៊ីបានបង្កើនការវាយប្រហារលើបណ្តាញថាមពលរបស់ពួកគេក្នុងពេលមានអាកាសធាតុត្រជាក់។កងកម្លាំងរុស្
ស៊ីបានវាយប្រហារទៅលើទីតាំងឧស្ម័ននៅភាគខាងកើតអ៊ុយក្រែន បណ្តាលឲ្យមានការបង្អាក់ទ្រង់ទ្រាយធំគឺជាអ្វីមួយដែលទីក្រុងគីវ ចាត់ទុកថាជាការទម្លាក់គ្រាប់បែកក្នុងរដូវរងារទ្រង់ទ្រាយធំចុងក្រោយរបស់ទីក្រុងមូស្គូលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន។ប្រតិបត្តិករអគ្គ
ិសនីរដ្ឋ Ukrenergoបាននិយាយថា ដោយសារតែស្ថានភាពលំបាកនៅក្នុងប្រព័ន្ធថាមពលការកាត់ផ្តាច់ចរន្តអគ្គិសនីបន្ទាន់ត្រូវបានអនុវត្តនៅគ្រប់តំបន់របស់អ៊ុយក្រែន ។ការកាត់ផ្តាច់នេះធ្វើឡើងដើម្បីបែងចែកចរន្តអគ្គិសនីដោយអាជ្ញាធរជំរុញឲ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់ ៕

