បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅសេតវិមានកាលពីថ្ងៃសុក្រ ទី១៧ ខែតុលា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា សាររបស់លោកសម្រាប់លោក Zelenskyy និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គឺត្រូវ «ឈប់ឥឡូវនេះឲ្យនៅត្រឹមខ្សែបន្ទាត់សមរភូមិបច្ចុប្បន្ន»។

ដោយបានធ្វើដំណើរទៅដល់រដ្ឋ Florida លោក Trump បាននិយាយទៅកាន់អ្នកសារព័ត៌មានថា សង្រ្គាមគួរតែបញ្ឈប់ ហើយភាគីទាំងពីរគួរតែ «ប្រយុទ្ធត្រឹមតែខ្សែបន្ទាត់បច្ចុប្បន្ន បើពុំនោះសោធ វានឹងរឹតតែស្មុគស្មាញ អ្នកនឹងគ្មានលទ្ធភាពអាចលុបបំបាត់វាបានទេ»។
ខណៈលោក Trump មិនបានច្រានចោលការផ្តល់មីស៊ីល Tomahawk រយៈចម្ងាយឆ្ងាយដែល លោក Zelenskyy ស្វែងរក លោកទំនងជាបន្ទន់ចំពោះការរំពឹងទុក ខណៈលោកបានទន្ទឹងរង់ចាំជំនួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងប្រទេសហុងគ្រី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតនេះ។
បន្ទាប់ពីបានពិភាក្សាមួយ លោក Zelenskyy រយៈពេលជាងពីរម៉ោង លោក Trump បានចេញការអំពាវនាវយ៉ាងម៉ឺងម៉ាត់ទៅកាន់ភាគីទាំងសងខាងនៅលើបណ្តាញផ្សព្វផ្សាយសង្គមឱ្យ «បញ្ឈប់ការសម្លាប់មនុស្ស និងបង្កើតកិច្ចព្រមព្រៀងមួយ»។
