មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់របស់សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃសុក្រ ១៧ តុលា ថា ប្លុកនេះនឹងមិនបញ្ជូនក្រុមអ្នកសង្កេតការណ៍ទៅការបោះឆ្នោតនាពេលខាងមុខរបស់មីយ៉ាន់ម៉ានោះទេ ដោយបានច្រានចោលការបោះឆ្នោតនោះ ថាមិនសេរី និងយុត្តិធម៌ ហើយជំរុញឱ្យប្រទេសអាស៊ីអាគ្នេយ៍ជំរុញឱ្យមានការផ្លាស់ប្តូរ។
ស្នងការសហភាពអឺរ៉ុប លោកស្រី Kajsa Ollongren បានប្រាប់សារព័ត៌មាន AFP ក្នុងបទសម្ភាសន៍មួយនៅរដ្ឋធានីម៉ាឡេស៊ីថា ពួកលោកស្រី កំពុងអំពាវនាវឱ្យប្រទេសជិតខាងទាំងអស់ រួមទាំងប្រទេសអាស៊ានផងដែរ ជំរុញឱ្យមានការផ្លាស់ប្តូរយ៉ាងពិតប្រាកដ ។

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បានចាត់ទុកការបោះឆ្នោតថ្ងៃទី២៨ ខែធ្នូថាជាផ្លូវឆ្ពោះទៅរកការផ្សះផ្សាក្នុងសង្គ្រាមស៊ីវិល ក្រោយលោកបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ ។
ប៉ុន្តែក្រុមអ្នកឃ្លាំមើលអន្តរជាតិ រួមទាំងអ្នកជំនាញរបស់អង្គការសហប្រជាជាតិ និងអង្គការលើកលែងទោសអន្តរជាតិ បានច្រានចោលការបោះឆ្នោតនេះថាជាទង្វើមួយដើម្បីធ្វើឱ្យស្របច្បាប់ក្នុងការបន្តការគ្រប់គ្រងអំណាចរបស់យោធាតែប៉ុណ្ណោះ។
លោកស្រីបានលើកឡើងថា ដរាបណាមីយ៉ាន់ម៉ាមិនមានស្ថិរភាព ដរាបណាវាជាប្រភេទប្រភពនៃអស្ថិរភាពសម្រាប់តំបន់ទាំងមូល វាគួរតែជាកង្វល់ទី១ សម្រាប់បណ្ដាប្រទេសប្លុកអាស៊ាន៕

