អ្នកស្រុកនៅភាគខាងកើតម៉ិកស៊ិកបានតម្រង់ជួរទទួលជំនួយមនុស្សធម៌កាលពីថ្ងៃសុក្រ ១៧ តុលា ខណៈទឹកជំនន់ដ៏បំផ្លិចបំផ្លាញបានធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង អាហារ ឬសេវាមូលដ្ឋាន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧២ នាក់នៅទូទាំងតំបន់។
នៅទីក្រុង Alamo រដ្ឋ Veracruz ជារដ្ឋមួយក្នុងចំណោមរដ្ឋជាច្រើនដែលរងគ្រោះដោយទឹកជំនន់ ក្រុមអ្នកស្រុកអាចត្រូវបានគេមើលឃើញកាន់បង្វេច និងពូក ដើរកាត់គំនរកម្ទេចកម្ទី ខណៈរថយន្តបូមទឹកជំនន់ចេញពីផ្លូវ។

ការងារដើម្បីស្តារសេវាអគ្គិសនីបានបន្ត ខណៈអ្នករស់រានមានជីវិត រស់នៅក្នុងតំបន់នានារងការជន់លិច ។
ទឹកក្នុងទន្លេនៅតែហូរខ្លាំង និងហូរកួចពាសពេញផ្លូវ ព្រមទាំងបានកាត់ផ្ដាច់សហគមន៍ផ្សេងៗ។
គ្រោះមហន្តរាយបានចាប់ផ្តើមកាលពីសប្តាហ៍មុន នៅពេលភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ និងបំណាក់ដីនៅទូទាំងរដ្ឋចំនួនប្រាំនៅកណ្តាលប្រទេសម៉ិកស៊ិក។
ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បាននិយាយកាលពីថ្ងៃសុក្រថាមនុស្ស ៤៨ នាក់នៅតែបាត់ខ្លួន ខណៈ ទឹកជំនន់បានប៉ះពាល់ដល់ផ្ទះចំនួន ១០០.០០០ខ្នង៕

