ទាហានកម្ពុជា ១៨ នាក់ដែលថៃចាប់ទៅ នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ

2025/10/18 05:02:43 pm        261

ភ្នំពេញ ៖ ប្រមុខការទូតកម្ពុជាបានឱ្យដឹងថា តាមរយៈកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ កម្ពុជា-ថៃ បានឯកភាពគ្នាលើកិច្ចព្រមព្រៀងសន្តិភាពនៃប្រទេសទាំងពីរ ដែលនឹងត្រូវចុះហត្ថលេខាដោយ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅចុងខែនេះ។ តាមរយៈកិច្ចព្រមព្រៀងនេះ, ទាហានកម្ពុជា ១៨ នាក់ដែលថៃចាប់យកទៅឃុំ ក៏នឹងត្រូវដោះលែងមកវិញផងដែរ។​

កងទាហានកម្ពុជាចំនួន ១៨ នាក់ដែលថៃបានចាប់យកទៅនៅក្រោយបទឈប់បាញ់ជាធរមាននោះ នឹងត្រូវដោះលែងមកវិញនៅពេលឆាប់ៗខាងមុខនេះ។ នេះបើតាមឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងឱ្យដឹងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្ដមបញ្ជាក់បន្ថែមថា ដំណឹងស្ដីពីការដោះលែងទាហានកម្ពុជាទាំង ១៨ នាក់នេះ គឺបន្ទាប់ពីកម្ពុជា និងថៃបានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងសន្តិភាពនៃប្រទេសទាំងពីរ ដែលនឹងត្រូវចុះហត្ថលេខាដោ យនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនៅចុងខែតុលានេះ ដោយមានឯកឧត្ដម ដូណាល់ ត្រាំ ប្រធានាធិ បតីអាម៉េរិក និងឯកឧត្ដម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ានអញ្ជើញធ្វើជាសាក្សីផងដែរ។

​កម្ពុជា-ថៃបានមានសង្គ្រាមព្រំដែនជាមួយគ្នារយៈពេលប្រាំថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្ក ដា ឆ្នាំ២០២៥។ នៅក្រោយបទឈប់បាញ់ចូលជាធរមាននៅម៉ោង ១២ យប់នៃថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ កងយោធាថៃ បានមកព័ទ្ធចាប់ទាហានកម្ពុជា យកទៅឃុំខ្លួនតាំងពីថ្ងៃនោះមក។

កម្ពុជា-ថៃ បានប្រឹងប្រែងចរចា ដើម្បីធ្វើឱ្យតំបន់ព្រំដែននៃប្រទេសទាំងពីរមានសន្តិភាពឡើងវិញ តាមរយៈការសម្របសម្រួលពីអាម៉េរិក, ចិន និងប្រទេសនានាជាច្រើនទៀតតាំងពីពេលនោះមក។ ការចរចានេះសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពនៃប្រទេសទាំងពីរ ដែលនឹងត្រូវចុះហត្ថលេខាដោយនាយ ករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនៅចុងខែតុលានេះ ដោយមានវត្តមានប្រធានាធិបតីអាម៉េរិក និងឯកឧត្ដមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ានអញ្ជើញធ្វើជាសាក្សីផងដែរ៕

ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am