លោក Trump និយាយប្រាប់លោក Putin និងលោក Zelenskiy ថាឲ្យបញ្ឈប់សមរភូមិឥឡូវនេះភ្លាម

2025/10/19 10:31:20 am        105

ក្រោយជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នៅសេតវិមានកាលពីថ្ងៃសុក្រ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា សាររបស់គាត់សម្រាប់គាត់ និងប្រធានាធិបតីរុស្ស៊ីលោក Putin គឺ “ត្រូវបញ្ឈប់សមរភូមិប្រយុទ្ធឥឡូវនេះភ្លាម” ។

ពេលធ្វើដំណើរទៅដល់រដ្ឋ Florida លោក Trump និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា សង្រ្គាមគួរតែបញ្ឈប់ ហើយភាគីទាំង ២ គួរតែដើរតាមខ្សែបន្ទាត់សមរភូមិគ្រប់ទីកន្លែង ។ បើមិនដូច្នោះទេ វាកាន់តែស្មុគស្មាញខ្លាំង ។ អ្នកនឹងមិនអាចដោះស្រាយបញ្ហាបាននោះទេ ។

ស្របពេលដែលលោក Trump ពុំបានច្រានចោលការផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ដែលលោក Zelenskiy ស្វែងរក លោកហាក់ត្រជាក់ចិត្តចំពោះអនាគត ពេលដែលលោកគ្រោងនឹងជួបប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតនេះ ។

ក្រោយជួបលោក Zelenskiy អស់រយៈពេលជាង ២ម៉ោង លោក Trump បានអំពាវនាវដល់ភាគីទាំង ២នៅលើបណ្តាញព័ត៌មានសង្គមឲ្យបញ្ឈប់ការកាប់សម្លាប់គ្នា និងបង្កើតកិច្ចព្រមព្រៀង ។

ដោយឡែក លោក Zelenskyy បាននិយាយបន្ទាប់ពីជំនួបទ្វេភាគីប្រកបដោយភាពស្និទ្ធស្នាលនេះថា លោក និងលោក Trump បាននិយាយអំពីមីស៊ីលរយៈចម្ងាយឆ្ងាយ ប៉ុន្តែបានសម្រេចចិត្តមិនធ្វើសេចក្តីថ្លែងការណ៍លើបញ្ហានេះ ដោយសារតែសហរដ្ឋអាមេរិកមិនចង់ឲ្យមានជម្លោះកើនឡើង ។

ជំនួបនេះដែរ បានកើតឡើងមួយថ្ងៃបន្ទាប់ពីលោក Trump បានសន្ទនាជាមួយលោក Putin តាមទូរស័ព្ទ ហើយបានយល់ព្រមជួបគ្នានៅប្រទេសហុងគ្រីក្នុងពេលឆាប់ៗនេះ ៕

អត្ថបទដែលទាក់ទង

កម្មវិធីស្បៀងអាហារពិភពលោក៖ លំហូរស្បៀងអាហារទៅតំបន់ហ្កាហ្សា នៅតែទាបជាងគោលដៅ
2025/10/21 08:12:28 pm        2
ធនាគារពិភពលោកប៉ាន់ប្រមាណការចំណាយ ២១៦ពាន់លានដុល្លារ ជុំវិញការកសាងឡើងវិញ នៅស៊ីរី
2025/10/21 08:06:37 pm        1
ប្រជាប្រិយភាពរបស់លោក Trump កើនឡើងបន្តិច ទោះបីជាពលរដ្ឋអាមេរិកបន្ទោសបក្សសាធារណរដ្ឋពីការបិទរដ្ឋាភិបាលក៏ដោយ
2025/10/21 07:47:17 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មវិធីស្បៀងអាហារពិភពលោក៖ លំហូរស្បៀងអាហារទៅតំបន់ហ្កាហ្សា នៅតែទាបជាងគោលដៅ

2025/10/21 08:12:28 pm
​គណៈកម្មការថ្នាក់ជាតិ វាយតម្លៃទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ចំនួន ១០៦៤ នាក់
2025/10/21 08:07:08 pm
​ធនាគារពិភពលោកប៉ាន់ប្រមាណការចំណាយ ២១៦ពាន់លានដុល្លារ ជុំវិញការកសាងឡើងវិញ នៅស៊ីរី
2025/10/21 08:06:37 pm
​គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីផលប៉ះពាល់នៃផលិតផលក្លែងក្លាយ សុវត្ថិភាពចំណីអាហារ និងទិដ្ឋភាពច្បាប់
2025/10/21 08:00:57 pm
​CAIC និង GX FOUNDATION ចុះហត្ថលេខាដើម្បីការពារជម្ងឺឆ្លងផ្សេងៗនៅអាកាសយានដ្ឋានអន្តរជាតិតេជោ
2025/10/21 07:53:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/21 04:07:09 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/20 10:37:52 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/17 09:29:26 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am