ក្រុមអ្នកផលិត-កែច្នៃស្វាយនៅកម្ពុជា បង្កើតសហព័ន្ធអភិវឌ្ឍន៍ស្វាយ ដើម្បីលើកកម្ពស់គុណតម្លៃ និងទំនុកចិត្ត

2025/10/19 01:59:39 pm        65

បណ្តាតំណាងមកពីសហគមន៍កសិកម្ម និងសមាគមផលិតស្វាយមកពីខេត្តចំនួន១៦ ដែលមានផលិតកម្មស្វាយច្រើននៅកម្ពុជា បានរួមគ្នាបង្កើតជាសហព័ន្ធមួយ ដើម្បីលើកកម្ពស់គុណតម្លៃ និងទំនុកចិត្តលើវិស័យស្វាយក្នុងប្រទេសកម្ពុជា ។ការបង្កើតជាសហព័ន្ធនេះ ធ្វើឡើងនៅខេត្ដសៀមរាប នាថ្ងៃទី១៧ខែតុលាឆ្នាំ២០២៥នេះ។

លោកស្រី អ៊ន់ ផល្លា តំណាងក្រុមការងាររៀបចំបង្កើតសហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា មានប្រសាសន៍ថា តំណាងមកពីខេត្តចំនួន១៦ ដែលមានផលិតកម្មស្វាយច្រើននៅកម្ពុជា និងប្រត្តិបត្តិករទីផ្សារដែលក្នុងនោះ រួមមាន តំណាងអ្នកប្រមូលទិញស្វាយ ក្រុមហ៊ុនកែច្នៃស្វាយ អាជីវករជួញដូរស្វាយ ក្រុមហ៊ុននាំចេញស្វាយ និងក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូល និងសំភារៈកសិកម្ម ពួកគេបានរួមគ្នារៀបចំជាសហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា គឺដើម្បីបង្កើតឲ្យមានស្ថាប័នសម្របសម្រួលថ្នាក់ជាតិមួយខាងវិស័យឯកជនសំដៅលើកកម្ពស់គុណតម្លៃ និងទំនុកចិត្តលើវិស័យស្វាយកម្ពុជា ទាំងក្នុងផលិតកម្ម ការកែច្នៃ និងទីផ្សារ សំដៅធ្វើឱ្យទីផ្សារក្នុង និងក្រៅប្រទេសបានស្គាល់ គាំទ្រ និងទទួលស្គាល់ថា កម្ពុជា ជាប្រភពផ្គត់ផ្គង់ស្វាយដ៏សំខាន់ ប្រកបដោយគុណភាព ភាពប្រកួតប្រជែង មាននិរន្តរភាព និងការពារ បរិស្ថាន ដែលធ្វើតាមរយៈនេះ នឹងនាំឱ្យស្វាយកម្ពុជាក្លាយជាវិស័យមួយដ៏សំខាន់ក្នុងការរួមចំណែកឱ្យជីវភាពកសិករបានប្រសើរ បង្កើនសេដ្ឋកិច្ចគ្រប់តួអង្គនៃខ្សែច្រវាក់តម្លៃ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ខណៈដែលមួយរយៈចុងក្រោយនេះ ផលិតកម្មស្វាយរបស់កម្ពុជា មានការកើនឡើងយ៉ាងខ្លាំង។

ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងថា ដំណាំស្វាយមានឧបស័គ្គច្រើន ដូចជានៅរដូវប្រមូលផលវាធ្លាក់តម្លៃ ពេលទុំមិនមានការកែច្នៃក្រៅតែពីយកទៅចោល ឬធ្វើជីបន្តិចបន្តួច និងមានបញ្ហាច្រើនទៀត ដែលបញ្ហាទាំងនេះយើងត្រូវរួមគ្នាដោះស្រាយ។

ឯកឧត្តមបញ្ជាក់ថា ការបង្កើតសហព័ន្ធនេះ មានសារសំខាន់ណាស់។ នាពេលខាងមុខសហព័ន្ធ នឹងដើរតួនាទីជាផ្នែកមួយនៅក្នុងការរៀបចំគោលនយោបាយជាតិស្តីពីដំណាំស្វាយនៅកម្ពុជា និងការអនុវត្តន៍គោលនយោបាយនាពេលអនាគត។

ឯកឧត្តម បន្តថា អនាគតសហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា នឹងបំពេញបេសកកម្មសំខាន់ៗរបស់ខ្លួនបានល្អ ដើម្បីឲ្យវិស័យស្វាយកម្ពុជាមានការអភិវឌ្ឍន៍ និងនាំមកនូវផលប្រយោជន៍ដល់គ្រប់តួអង្គនៃខ្សែច្រវាក់ តម្លៃ ក៏ដូចជាដល់សេដ្ឋកិច្ចទាំងមូល។

បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅឆ្នាំ២០២៤ ទិន្នផលស្វាយសរុបនៅទូទាំងប្រទេសមានប្រមាណ ២,២លានតោន ដែលបានផលិតនៅ លើផ្ទៃដីដាំដុះប្រមាណ១៥ម៉ឺនហិចតា ជាមួយបរិមាណផលិតផលស្វាយនេះ បានចូលរួមដល់សេដ្ឋកិច្ចជាតិប្រមាណជាជាង ៥០០លានដុល្លាអាមេរិកក្នុងមួយឆ្នាំ ។ប៉ុន្ដែយ៉ាងនេះក្តី លោកស្រី អ៊ន់ ផល្លា បានថ្លែងថា យើងនៅមានចំណុចខ្សោយលើការកែច្នៃផ្លែស្វាយ និងទីផ្សារនាំចេញស្វាយដែលចាំបាច់ត្រូវគៀងគរ វិនិយោគិនឲ្យមកធ្វើការវិនិយោគលើការកែច្នៃផ្លែស្វាយដើម្បីឲ្យយើងអាចនាំចេញស្វាយកម្ពុជាដោយផ្ទាល់ទៅកាន់ទីផ្សារចុងក្រោយនៃប្រទេសអ្នកនាំចូល ខណៈដែលបញ្ហាដំណាំស្វាយនៅកម្ពុជា នៅតែមានបញ្ហាប្រឈមខ្លាំង៕


អត្ថបទដែលទាក់ទង

អភិបាលខណ្ឌច្បារអំពៅ នាំយកអំណោយចែកជូនពលរដ្ឋជួបការលំបាក៦៥គ្រួសារ នៅសង្កាត់ព្រែកថ្មី
2025/10/19 04:56:26 pm        1
ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ
2025/10/19 04:47:15 pm        2
សមាគមនារីខេត្តពោធិ៍សាត់ បន្តនាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនវរកងទ័ពជួរមុខ នៅឧត្តរមានជ័យ
2025/10/19 03:59:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បក្សកុម្មុយនិស្តរបស់ចិន នឹងបើកកិច្ចប្រជុំដ៏សំខាន់នៅថ្ងៃចន្ទស្អែកនេះ ដើម្បីកំណត់ផែនការ ៥ឆ្នាំខាងមុខ

2025/10/19 05:16:31 pm
​ការបិទរដ្ឋាភិបាលអាមេរិក បានក្លាយជារយៈពេលយូរបំផុតទីបីក្នុងប្រវត្តិសាស្ត្រដោយពុំមានសញ្ញាបញ្ចប់
2025/10/19 05:14:17 pm
​ខ្យល់បំពុលបន្តគ្របដណ្ដប់លើរដ្ឋធានីឥណ្ឌា នៅមុនថ្ងៃបុណ្យដ៏ធំ ខណៈរដូវងាខិតចូលមកដល់
2025/10/19 05:11:50 pm
​ក្រុមហាម៉ាស បដិសេធថាមិនបានបំពានបទឈប់បាញ់ហ្កាហ្សាទេ ក្រោយការចោទប្រកាន់របស់អាមេរិក
2025/10/19 05:09:04 pm
​[BREAKING NEWS] រដ្ឋមន្ត្រីវប្បធម៌បារាំង៖ សារមន្ទីរ Louvre ក្នុងទីក្រុងប៉ារីស ត្រូវបិទទ្វារ បន្ទាប់ពីមានការប្លន់
2025/10/19 05:05:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/19 08:18:47 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/18 06:00:35 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/17 09:29:26 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am