ឯកឧត្តម ខេង ស៊ុម សមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសសួរសុខទុក្ខកងកម្លាំងជួរមុខ ឯកឧត្តម ខេង ស៊ុម ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ឱ្យបន្តជឿជាក់លើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព និងការពារបូរណភាពដែនដីមិនឱ្យបាត់បង់។
ឯកឧត្តម បានគូសបញ្ជាក់ថា ប្រជាជនទាំងអស់ គឺជាកម្លាំងរួមដ៏កក់ក្ដៅពោរពេញទៅដោយថាមពលរបស់រាជរដ្ឋាភិបាល និងបងប្អូនកងកម្លាំងប្រដាប់អាវុធ គឺជាខឿនដ៏រឹងមាំការពារជាតិមាតុភូមិរបស់យើង៕