ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ព្រមព្រៀងបទឈប់បាញ់ភ្លាមៗ បន្ទាប់ពីកិច្ចចរចាសន្តិភាពនៅទីក្រុងដូហា

2025/10/19 10:01:08 pm        92

អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន បានព្រមព្រៀងគ្នាលើបទឈប់បាញ់ភ្លាមៗក្នុងអំឡុងកិច្ចចរចានៅទីក្រុងដូហា នេះបើតាមការលើកឡើងរបស់ភាគីទាំងពីរនៅថ្ងៃអាទិត្យ (១៩ តុលា) នេះ បន្ទាប់ពីការប៉ះទង្គិចនៅព្រំដែនដ៏កម្រោលអស់មួយសប្តាហ៍ ដែលជាអំពើហិង្សាដ៏អាក្រក់បំផុតរវាងប្រទេសជិតខាងអាស៊ីខាងត្បូងទាំងពីរ ចាប់តាំងពីពួកតាលីបង់ដណ្តើមអំណាចនៅទីក្រុងកាប៊ុល ក្នុងឆ្នាំ២០២១មក។

រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif បានបង្ហោះលើបណ្ដាញសង្គម X នៅថ្ងៃអាទិត្យនេះថា បទឈប់បាញ់ "ត្រូវបានសម្រេចហើយ" ដោយបន្តថា ភាគីទាំងពីរនឹងជួបគ្នាម្តងទៀតនៅថ្ងៃទី២៥ ខែតុលា ខាងមុខនៅទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីពិភាក្សាពី "បញ្ហាលម្អិត"។ អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid ក៏បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីទាំងពីរបានយល់ព្រមលើបទឈប់បាញ់ពេញលេញ និងប្រកបដោយអត្ថន័យ។

ក្រសួងការបរទេសកាតា ដែលសម្របសម្រួលកិច្ចពិភាក្សាកាលពីថ្ងៃសៅរ៍នោះរួមជាមួយនឹងទួរគី បាននិយាយថា កិច្ចប្រជុំបន្តគឺមានន័យថា "ដើម្បីធានានិរន្តរភាពនៃបទឈប់បាញ់ និងផ្ទៀងផ្ទាត់ការអនុវត្តរបស់កិច្ចព្រមព្រៀងនេះ ក្នុងលក្ខណៈដែលអាចទុកចិត្តបាន និងនិរន្តរភាព"។

ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន កំពុងស្វែងរកផ្លូវឆ្ពោះទៅមុខ បន្ទាប់ពីការប៉ះទង្គិចបានសម្លាប់មនុស្សរាប់សិបនាក់ និងរាប់រយនាក់រងរបួស។ គួរឱ្យដឹងថា ភាពតានតឹងថ្មីៗនេះរវាងអតីតសម្ព័ន្ធមិត្តទាំងពីរ បានផ្ទុះឡើងបន្ទាប់ពីប៉ាគីស្ថាន ទាមទារឱ្យរដ្ឋបាលតាលីបង់អាហ្វហ្គានីស្ថាន ចាត់វិធានការទប់ទល់ពួកសកម្មប្រយុទ្ធដែលបង្កើនការវាយប្រហារនៅប៉ាគីស្ថាន ដោយនិយាយថា ក្រុមទាំងនោះប្រតិបត្តិការពីជម្រកក្នុងទឹកដីអាហ្វហ្គានីស្ថាន។ ប៉ុន្តែក្រុមតាលីបង់បានច្រានចោល ហើយចោទយោធាប៉ាគីស្ថានវិញថាផ្សាយព័ត៌មានមិនពិតពីអាហ្វហ្គានីស្ថាន ដែលបង្កឱ្យមានភាពតានតឹងនៅតាមព្រំដែន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        157
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        196
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm