ដំណើរទស្សនកិច្ចរបស់លោក Putin ទៅហុងគ្រី អាចធ្វើឱ្យប្លុកអឺរ៉ុប និងណាតូ មិនស្រួលក្នុងចិត្ត

2025/10/19 11:03:27 pm        132

អត្ថបទអត្ថាធិប្បាយរបស់សារព័ត៌មានរ៉យទ័រ បានរៀបរាប់កាលពីថ្ងៃសុក្រ (១៧ តុលា) ថា នៅពេលដែលមេដឹកនាំរុស្ស៊ី លោក Vladimir Putin ឈានជើងចូលប្រទេសហុងគ្រី — ដែលជាសហភាពអឺរ៉ុប និងសមាជិកណាតូផងដែរ — សម្រាប់កិច្ចប្រជុំកំពូលជាថ្មីជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump នោះនឹងធ្វើឱ្យសម្ព័ន្ធមិត្តអ៊ុយក្រែនទាំងនេះឈរមើលទាំងមិនស្រួលក្នុងចិត្ត ខណៈពួកគេស្វះស្វែងផ្តាច់លោក Putin ឱ្យនៅឯកោលើឆាកអន្តរជាតិ។

លោក Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា លោកអាចនឹងជួបសមភាគីរុស្ស៊ី នៅទីក្រុងប៊ុយដាប៉ែស ក្នុងពេលពីរសប្តាហ៍បន្ទាប់ ដោយប្រកាន់ជំហរផ្សះផ្សាកាន់តែខ្លាំងចំពោះរុស្ស៊ី ស្របពេលដែលបង្កើតរូបភាពហាក់ដូចជាទីក្រុងវ៉ាស៊ីនតោន អាចបញ្ជូនមីស៊ីល Tomahawk ទៅជួយអ៊ុយក្រែន។

ការរើសធ្វើកិច្ចប្រជុំកំពូលនៅហុងគ្រី — ដែលជាសមាជិករបស់ប្លុកដែលបានដឹកនាំកិច្ចប្រឹងប្រែងអន្តរជាតិដើម្បីជួយអ៊ុយក្រែន និងដាក់រុស្ស៊ីឱ្យនៅឯកោ — បានធ្វើឱ្យមានការងឿងឆ្ងល់ជាខ្លាំងក្នុងចំណោមអ្នកការទូត និងអ្នកវិភាគ។ ហុងគ្រីនោះហើយ ដែលក្នុងឆ្នាំ១៩៩៤ អាមេរិក អង់គ្លេស និងរុស្ស៊ី បានចុះហត្ថលេខាលើអនុស្សរណៈទីក្រុងប៊ុយដាប៉ែស ដោយផ្តល់ឱ្យអ៊ុយក្រែននូវការធានាសន្តិសុខ ជាថ្នូរនឹងទីក្រុងគីវ បោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន។

មន្ត្រីជាន់ខ្ពស់អឺរ៉ុបខាងលិចម្នាក់និយាយថា "ទស្សនកិច្ចនោះដូចជាឆ្គាំឆ្គងណាស់ និងពិបាកទ្រាំមើលមែនទែនសម្រាប់ទាំងសហភាពអឺរ៉ុប និងណាតូ ជាពិសេសរឿងពេលវេលា ខណៈការការគំរាមកំហែង Tomahawk ក៏កំពុងកើនឡើង ហើយភ្លាមៗនោះស្រាប់តែលោក Putin ចង់ជួប ... ប៉ុន្តែប្រសិនបើលោក Trump អាចធ្វើរឿងអស្ចារ្យមួយបាន នោះលោកគួរតែធ្វើឱ្យសម្រេច"។

លោក Putin បានរងដីកាចាប់ខ្លួនពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ជុំវិញជម្លោះអ៊ុយក្រែន ប៉ុន្តែអ្នកជំនាញរំពឹងថា រឿងនេះនឹងមិនមែនជាបញ្ហាសម្រាប់លោកឡើយនៅប៊ុយដាប៉ែស ព្រោះនាយករដ្ឋមន្រ្តីហុងគ្រី Viktor Orban ធ្លាប់ប្រកាសក្នុងខែមេសាថា ហុងគ្រីនឹងដកខ្លួនចេញពីតុលាការ ICC នោះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm