ប្រេសិតវិមានក្រឹមឡាំង ស្នើបង្កើត “រូងក្រោមដី ពូទីន-ត្រាំ” ដើម្បីតភ្ជាប់រុស្ស៊ី និងសហរដ្ឋអាមេរិក

2025/10/19 11:06:58 pm        164

ប្រេសិតរបស់វិមានក្រឹមឡាំង បានស្នើឡើងនូវផែនការថា រុស្ស៊ី និងសហរដ្ឋអាមេរិក គួរតែសាងសង់ផ្លូវរូងក្រោមដីដាក់ឈ្មោះថា "ពូទីន-ត្រាំ" នៅក្រោមច្រកសមុទ្រប៊ែរីង ដើម្បីតភ្ជាប់ប្រទេសទាំងពីរ នៅក្នុងកិច្ចប្រឹងប្រែងបើកដំណើរការរុករកធនធានធម្មជាតិ និង "ឯកភាពគ្នាជានិមិត្តរូប"។

គម្រោងដែលស្នើឡើងដោយលោក Kirill Dmitriev — បេសកជនវិនិយោគរបស់លោកប្រធានាធិបតី Vladimir Putin និងជាប្រធានមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យ RDIF របស់រុស្ស៊ី — បានប៉ាន់ស្មានការសាងសង់ដែលមានតម្លៃ ៨ពាន់លានដុល្លារអាមេរិក ដែលផ្តល់មូលនិធិដោយទីក្រុងមូស្គូ និង "ដៃគូអន្តរជាតិ" ដើម្បីសាងសង់បណ្ដាញផ្លូវដែកចម្ងាយ ១១២គីឡូម៉ែត្រ ក្នុងរយៈពេលតិចជាង ៨ឆ្នាំ។

លោក Dmitriev ដែលបានជួយត្រួសត្រាយផ្លូវដើម្បីស្តារទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ីឡើងវិញ បានបង្ហើបគំនិតនេះឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍កន្លងទៅ បន្ទាប់ពីលោក Putin បានសន្ទនាតាមទូរសព្ទជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump និងយល់ព្រមជួបគ្នាក្នុងទីក្រុងប៊ុយដាប៉ែស ដើម្បីស្វែងរកវិធីបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន។

លោក Dmitriev បានសរសេរលើបណ្ដាញសង្គម X ថា៖ “ក្តីសុបិននៃការតភ្ជាប់រវាងអាមេរិក និងរុស្ស៊ី តាមច្រកសមុទ្រប៊ែរីង បានឆ្លុះបញ្ចាំងពីចក្ខុវិស័យយូរអង្វែង — ពីផ្លូវដែកស៊ីបេរី-អាឡាស្កា ឆ្នាំ១៩០៤ រហូតដល់ផែនការឆ្នាំ២០០៧ របស់រុស្ស៊ី។ មូលនិធិរុស្ស៊ី RDIF បានសិក្សាសំណើដែលមានស្រាប់ រួមទាំងផ្លូវដែកអាមេរិក-កាណាដា-រុស្ស៊ី-ចិន ហើយនឹងគាំទ្រដល់លទ្ធភាពណាដែលជោគជ័យបំផុត”។

នៅពេលត្រូវសាកសួរពីគំនិតនេះកាលពីថ្ងៃសុក្រអំឡុងកិច្ចប្រជុំទីក្រុងវ៉ាស៊ីនតោនជាមួយប្រធានាធិបតីអ៊ុយក្រែន — លោក Trump បានហៅគំនិតនេះថា "គួរឱ្យចាប់អារម្មណ៍"។ គួរឱ្យដឹងថា ច្រកសមុទ្រប៊ែរីង ដែលមានទទឹង ៨២គីឡូម៉ែត្រនោះ គឺជាចំណុចខណ្ឌចែកតំបន់ Chukotka ដ៏ធំទូលាយរបស់រុស្ស៊ី ចេញពីរដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិក ហើយគំនិតដើម្បីភ្ជាប់ទីតាំងទាំងពីរនេះ ត្រូវបានគេបង្ហើបឡើងប្រហែល ១៥០ឆ្នាំមកហើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        141
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        131
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm