[BREAKING NEWS] រដ្ឋមន្ត្រីវប្បធម៌បារាំង៖ សារមន្ទីរ Louvre ក្នុងទីក្រុងប៉ារីស ត្រូវបិទទ្វារ បន្ទាប់ពីមានការប្លន់

2025/10/20 12:05:17 am        162

រដ្ឋមន្ត្រីក្រសួងវប្បធម៌របស់បារាំង លោកស្រី Rachida Dati បាននិយាយថា សារមន្ទីរ Louvre ដ៏ល្បីល្បាញនៅក្នុងទីក្រុងប៉ារីស ត្រូវបានបិទ បន្ទាប់ពីមានហេតុការណ៍ប្លន់មួយបានកើតឡើង។ 

លោកស្រី Dati បានបង្ហោះនៅលើបណ្ដាញសង្គម X ថា ការប្លន់នោះបានកើតឡើងនៅព្រឹកថ្ងៃអាទិត្យ (១៩ តុលា) នេះ ដោយពុំមានអ្នករបួសត្រូវបានរាយការណ៍ទេ ខណៈពេលដែលសារមន្ទីរកំពុងបើកដំណើរការ ហើយនគរបាលកំពុងតែស៊ើបអង្កេត។

សារមន្ទីរនេះក៏បានបញ្ជាក់ថា ខ្លួននឹងបិទទ្វារសម្រាប់ថ្ងៃអាទិត្យនេះ "ដោយសារហេតុផលពិសេស" ដោយមិនបានផ្តល់សេចក្ដីលម្អិតបន្ថែមទៀតឡើយ។ សារព័ត៌មានបារាំងជាច្រើនរាយការណ៍ថា គ្រឿងអលង្ការដ៏មានតម្លៃត្រូវបានចោរលួច។

គួរឱ្យដឹងថា សារមន្ទីរ Louvre គឺជាសារមន្ទីរដែលមានអ្នកចូលទស្សនាច្រើនជាងគេបំផុតរបស់ពិភពលោក ហើយជាកន្លែងផ្ទុកនូវស្នាដៃសិល្បៈល្បីៗជាប្រវត្តិសាស្រ្ត រួមទាំងរូបគំនូរម៉ូណាលីសាដ៏កម្រ និងវត្ថុមានតម្លៃផ្សេងៗទៀតជាច្រើន។

អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហោះរូបភាព និងវីដេអូពីក្នុង និងក្រៅអគារ ដោយបានបង្ហាញឱ្យឃើញទិដ្ឋភាពទូទៅនៅទីនោះ និងមនុស្សម្នារត់ចាកចេញ នៅក្នុងអ្វីដែលអ្នកលេងបណ្ដាញសង្គមពណ៌នាស្ថានការណ៍ថា "ភ័យស្លន់ស្លោខ្លាំង"៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm