ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ

2025/10/20 10:35:51 am        231

កណ្ដាល៖ នៅព្រឹកទី២០ ខែតុលា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

- សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទូទាំងប្រទេសមានមោទនភាពក្រៃលែង ដែលកម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោនាពេលនេះ ខណៈអាកាសយានដ្ឋាននេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើទំនាក់ទំនងរវាងកម្ពុជា និងបណ្ដាប្រទេសដទៃទៀត នៅលើពិភពលោក ជាពិសេសយុទ្ធសាស្រ្ដបើកជំហរជើងមេឃរបស់កម្ពុជា។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ផ្លូវអាកាសជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនដ៏ចាំបាច់លើវិស័យទេសចរណ៍ ការទូត នយោបាយ និងវិស័យជាច្រើនទៀត ដែលមិនអាចខ្វះបាន ខណៈអាកាសយានដ្ឋានថ្មីរបស់កម្ពុជានេះអាចទទួលជើងយន្តហោះខ្នាតអន្តរជាតិជាច្រើននៅជុំវិញពិភពលោក។

- សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បច្ចុប្បន្នកម្ពុជាបានចុះកិច្ចព្រមព្រៀងហោះហើរត្រង់ជាមួយបណ្ដាប្រទេសជាច្រើននៅលើពិភពលោក ខណៈទៅថ្ងៃអនាគតកម្ពុជានឹងទទួលបានជើងហោះហើរត្រង់ពីបណ្ដាប្រទេសជាច្រើនទៀត តាមរយៈអាកាសយានដ្ឋានអន្តរជាតិថ្មីនាពេលនេះ។

- សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) លំដាប់ថ្នាក់4Fនេះ ត្រូវបានចែកចេញជា៣ដំណាក់កាល ក្នុងនោះដំណាក់កាលទី១ ពីឆ្នាំ២០២០ដល់ឆ្នាំ២០៣០ សម្រាប់អ្នកដំណើរ១៥លាននាក់ក្នុង១ឆ្នាំ។ ខណៈសម្ដេចរំពឹងថា ការសាងសង់ដំណាក់កាលទី២៖ ពីឆ្នាំ២០៣០ដល់ឆ្នាំ២០៥០ អាចទទួលអ្នកដំណើរ៣០លាននាក់ក្នុង១ឆ្នាំហើយការសាងសង់ដំណាក់កាលទី២ នឹងធ្វើឡើងដោយកូនខ្មែរ១០០%។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អះអាងថា ព្រលានយន្តហោះអន្តរជាតិតេជោ គឺបាន គឺសាងសង់ឡើងដោយមានការចូលរួមពីវិស័យឯកជន និងរាជរដ្ឋាភិបាល ដោយមិនបានខ្ចីលុយពីបរទេស ឬ ចិនដូចការលើកឡើងរបស់អ្នកខ្លះនោះឡើយ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការកោតសរសើរចំពោះក្រុមការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដែលបានចេញមុខបកស្រាយបានទាន់ពេលវេលាជុំវិញចម្ងល់ និងព័ត៌មានមិនពិតនានាដែលបានផ្សព្វផ្សាយពាក់ព័ន្ធនឹងអាកាសយានដ្ឋានថ្មីនេះ ខណៈសម្ដេចបន្តជំរុញឱ្យមានការបកស្រាយបំភ្លឺបែបនេះជុំវិញការផ្សាយព័ត៌មានមិនពិតនេះ។ សម្ដេចថ្លែងថា «កុំប្រញាប់ឆ្លើយបដិសេធ ប៉ុន្ដែត្រូវបំភ្លឺបកស្រាយជុំវិញព័ត៌មានមិនពិតដែលកើតមានឡើង»។

- សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «ខ្មែរត្រូវរួមគ្នា ដើម្បីពង្រឹងជាតិយើងគ្រប់វិស័យ»។ សម្ដេចបានឱ្យគោលការណ៍ទៅដល់គ្រប់ក្រសួងស្ថាប័ន ត្រូវពង្រឹងសមត្ថភាពផ្ទៃក្នុង, សមត្ថភាពផលិត ផលិតផលជាតិ។ សម្ដេចបន្តថា យើងមិនបដិសេធចំពោះទំនិញប្រទេសណាទេ ប៉ុន្ដែយើងត្រូវពង្រឹងខ្លួនឯង, ត្រូវពង្រឹងទាំងរដ្ឋ និងឯកជន។ យើងត្រូវរួមគ្នាពង្រឹងសមត្ថភាពផលិតប្រកបដោយគុណភាពតាមរយៈកិច្ចសហការគ្នារវាងរដ្ឋនឹងឯកជន។

- សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានចាស់) មិនបាត់ទៅណាទេ គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់រដ្ឋដោយរដ្ឋចំណាយថវិកាក្នុងមួយឆ្នាំ៣លានដុល្លារ ដើម្បីថែទាំ។ ព្រលានចាស់នេះរដ្ឋគ្មានផែនការលក់ឱ្យវិស័យឯកជនទេ ប៉ុន្ដែរដ្ឋរក្សាទុក ថែទាំ សម្រាប់ការប្រើប្រាស់ ក្នុងគោលគំនិតពីរ៖ ទី១រក្សាទុកជាអាកាសយានដ្ឋានបម្រុង ទី២ គ្រោងរៀបចំជាសួនសាធារណៈដើម្បីជាប្រយោជន៍របស់សាធារណៈជន ប្រជាពលរដ្ឋទូទៅ។

- សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានចាស់) គ្មានគោលការណ៍លក់ផ្នែកណាមួយទៅវិស័យឯកជននោះទេ ខណៈកន្លងទៅមានជនខិលខូចបានក្លែងបន្លំឈ្មោះ និងហត្ថលេខា សម្ដេចធិបតី និងសម្ដេចតេជោ រត់ការលក់ដីធ្លីព្រលានចាស់នេះ ប៉ុន្ដែត្រូវបានឃាត់ខ្លួនដាក់ពន្ធនាគារហើយ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ មានទស្សនវិស័យយូរអង្វែង និងមានគោលដៅពិតប្រាកដ ដើម្បីប្រែក្លាយជាអាកាសយានដ្ឋាន Hub ទាំងផ្នែកដឹកជញ្ជូនអ្នកដំណើរ និងដឹកជញ្ជូនទំនិញ (វិស័យភស្តុភារកម្ម)។ ដូច្នេះសម្ដេចជំរុញឱ្យផ្នែកគយត្រូវខិតខំជំរុញផ្នែក វិស័យភស្តុភារកម្មនេះ លើការផ្ដល់សេវាកម្ម និងទំនើបកម្មវិវត្តខ្លួនឱ្យកាន់តែមានភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់។

- សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ទាក់ទងនឹងបញ្ហាព្រំដែន យើងត្រូវនិយាយអំពីអភិក្រមក្នុងការដោះស្រាយ ក្នុងនោះអភិក្រមទី១ គឺដោះស្រាយបញ្ហាដែលកើតមានដោយរកវិធីកាត់បន្ថយផលប៉ះពាល់កន្លែងដែលកើតហេតុហើយ និងរកវិធីបញ្ចប់ជម្លោះឱ្យបានឆាប់។ ទី២ កន្លែងណាដែលកើតហេតុ ព្យាយាមដោះស្រាយឱ្យអស់លទ្ធភាពនូវគ្រប់មធ្យោបាយនៅកន្លែងកើតហេតុនោះ។

- សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាគ្មានគោលបំណងរំលោភទៅលើដែនអធិបតេយ្យភាពរបស់ប្រទេសណាទេ ហើយក៏មិនឱ្យប្រទេសណាមករំលោភលើអធិបតេយ្យភាពរបស់កម្ពុជាដែរ។ ប៉ុន្ដែបញ្ហាជម្លោះព្រំដែនកម្ពុជាប្រកាន់ភ្ជាប់នូវនៅយន្តការដោះស្រាយបញ្ហាដោយសន្ដិវិធី ផ្លូវច្បាប់ និងយន្តការអន្តរជាតិ។

- សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែន អ្វីដែលយើងមើលឃើញអាចវាស់បាន តែអ្វីដែលយើងមើលមិនឃើញមិនអាចវាស់បានទេ។ សម្ដេចបញ្ជាក់ថា បងប្អូនអាចរំលឹកទៅវិញនៅថ្ងៃទី២៨កក្កដា ពេលកម្ពុជា និងថៃបានចុះហត្ថលេខានៅប្រទេសម៉ាឡេស៊ី មនុស្សតិចណាស់ដែលជឿថា នឹងមានបទឈប់បាញ់នៅថ្ងៃនោះ ប៉ុន្ដែទីបំផុតយើងទទួលបានបទឈប់បាញ់មួយ ដូច្នេះសូមបងប្អូនជឿជាក់លើយន្តការដោះស្រាយរបស់រាជរដ្ឋាភិបាលតាមរយៈយន្តការសន្ដិវិធី និងច្បាប់អន្តរជាតិ។

- សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ, ដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ (ថ្ងៃ ២៨ កក្កដា ២០២៥) និងកិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងចុះហត្ថលេខានៅពេលខាងមុខ), ដែលនឹងធ្វើឱ្យបាត់បង់ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជានោះទេ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោក គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ហើយដែលត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជា និងថៃ។

- សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើអ្នកនយោបាយគ្រប់និន្នាការ និងពលរដ្ឋកុំដេញដោលសួររឿងសមរភូមិណាខ្លះដែលបាត់ និងចំនួនកងទ័ពពលី ប៉ុន្តែត្រូវជឿជាក់លើការលះបង់បូជាសាច់ស្រស់ ឈាមស្រស់របស់វីរកងទ័ពកម្ពុជា ក្នុងការ ការពារបូរណភាពទឹកដីរបស់កម្ពុជា។

- សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងរយៈពេលបីខែនេះ យើងស្ងាត់តែមិនស្ងៀម ខណៈរាជរដ្ឋាភិបាលកំពុងធ្វើការគ្រប់បែបយ៉ាង ដើម្បីឈានទៅបញ្ចប់ជម្លោះព្រំដែន កម្ពុជា និងថៃ និងខិតខំដោះស្រាយបញ្ហាជួយឱ្យបងប្អូនប្រជាពលរដ្ឋត្រឡប់មកពីថៃ មានការងារធ្វើ និងជំរុញការបង្កើត ផលិតផលក្នុងស្រុក។

- សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រយៈពេលប្រមាណពីរខែទៀត នៅពេលបញ្ហាបញ្ចប់ ខ្ញុំនឹងប្រាប់ថា រឿងនេះ (បញ្ហាព្រំដែន) យ៉ាងម៉េច ហើយកន្លែងនេះវាមានរឿងអ្វីកើតឡើង។ ប៉ុន្ដែពេលនេះ ស្នើសុំបងប្អូនបន្តអត់ធ្មត់ និងជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាលលើបញ្ហាជម្លោះកម្ពុជា និងថៃ។

- សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ, នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ដែលបានខិតខំផ្គួចផ្ដើមឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ កាលពីថ្ងៃ ២៨ កក្កដា ២០២៥ កន្លងទៅ និងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ និងក៏អរគុណដល់មិត្តចិន ដែលបានខិតខំជួយដោះស្រាយលើបញ្ហានេះផងដែរ។

- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ប្រាប់ទៅអាជ្ញាធរ គ្រប់ជាន់ថ្នាក់ ត្រូវចេញមកបកស្រាយឱ្យបានច្បាស់លាស់នៅពេលមានព័ត៌មានមិនពិតកើតមានឡើងដែលធ្វើឱ្យច្របូកច្របល់នៅក្នុងសង្គម, សម្ដេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមតាមដានបណ្ដាញព័ត៌មានរបស់រាជរដ្ឋាភិបាល និងជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាល។

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am