សិស្សជាង ៥០០នាក់ បានចុះឈ្មោះចូលរៀនវគ្គសិក្សាកាត់តវីដេអូឥតគិតថ្លៃ តាមរយៈ​គម្រោង​អប់រំ​បែប​ឌីជីថលរបស់ KOICA នៅកម្ពុជា

2025/10/20 05:50:27 pm        767

កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ នៅក្នុងកម្មវិធី “រលកកូរ៉េ” (Hallyu Day) ដែលបាន​ប្រារព្ធ​ឡើង​​នៅ​​មជ្ឈមណ្ឌល​សហ​ប្រតិ​បត្តិការ​​កម្ពុជា–​កូរ៉េ (CKCC), គម្រោងពង្រឹងសមត្ថភាព​ក្នុង​វិស័យ​អប់រំបែបឌីជីថល និង​ការ​គាំទ្រ​ការងារ​នៅ​កម្ពុជា ឬ (Digital Education and Career Development Building in Cambodia) បានរៀបចំការតាំងបង្ហាញសៀវភៅសិក្សា និង​ស្នាដៃ​សិស្ស​​ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​បែប​ឌីជីថល​ដោយជោគជ័យ។

កម្មវិធីនេះទាក់ទាញការចូលរួមពីសិស្សានុសិស្សជាង ១៥០នាក់ ដោយមាន​ការ​តាំង​បង្ហាញ​ស្នាដៃ​ច្នៃ​ប្រឌិត​ជាច្រើនដូចជា ថ្នាក់ភាសាកូរ៉េកម្រិត ១ ដល់ ៣ ថ្នាក់ភាសាកូរ៉េសម្រាប់ការងារ ថ្នាក់​ទីផ្សារ​ឌីជីថល ថ្នាក់ ICT–3D Modeling ថ្នាក់ ICT–កាត់តវីដេអូ និងស្នាដៃពីវគ្គ​ហាត់​ការ​រយៈ​ពេល​ខ្លី ​(Digital Internship)។

ក្នុង​​ចំណោមវគ្គសិក្សាទាំងនេះ វគ្គ ICT–កាត់តវីដេអូ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពី​សិស្ស​ជាង​ ៥០០នាក់ ដែលបានចាប់អារម្មណ៍ និងបានចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃ។ វគ្គ​សិក្សា​​នេះ​មានគោលបំណងផ្តល់ឱកាសដល់យុវជនកម្ពុជា ក្នុងការអភិវឌ្ឍជំនាញបច្ចេកទេស និង​ភាព​​ច្នៃប្រ​ឌិត ដើម្បីពង្រឹងសមត្ថភាពក្នុងទីផ្សារការងារឌីជីថល ស្របតាម​តម្រូវ​ការ​នៃ​សេដ្ឋកិច្ច​បច្ចេក​វិទ្យា​ថ្មី​។

គួរ​បញ្ជាក់ផងដែរថា គម្រោង Digital Education and Career Development Building in Cambodia ត្រូវបានបង្កើតដោយសាកលវិទ្យាល័យ Hallym ពីសាធារណរដ្ឋកូរ៉េ ក្នុង​កិច្ច​សហការ​ជា​មួយ​អង្គការ World Together និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា–កូរ៉េ CKCC, ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។

ចាប់តាំងពីឆ្នាំ ២០២២ រហូតដល់ឆ្នាំ ២០២៥ គម្រោងនេះមាន​គោល​បំណង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ចំណេះ​ដឹង និងជំនាញឌីជីថលរបស់យុវជនកម្ពុជា ដើម្បី​ឲ្យ​ពួក​គេ​អាច​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ទំនើប ​និងបង្កើតបរិយាកាសសិក្សាដែលមានភាពច្នៃប្រឌិត។ គម្រោងបានអនុវត្ត កម្មវិធី​បណ្តុះ​បណ្តាល​សាក​ល្បង (Pilot Education Programs) ជាច្រើន ដែលបានផ្តល់ឲ្យសិស្សនិស្សិត រួម​ទាំង​បុគ្គលិកCKCC និងសាធារណជន អាចសិក្សាតាមបែប Hybrid Education (សិក្សា​បន្សំ​រវាង​អន​ឡាញ និងក្នុងថ្នាក់ផ្ទាល់)។

រហូតមកដល់​បច្ចុប្បន្ន មានសិស្សនិស្សិតជិត៤០០នាក់ បានចូលរួមសិក្សា និងទទួល​វិញ្ញា​បន​បត្រ​បញ្ចប់​វគ្គ​សិក្សា​ខ្លីដោយជោគជ័យ ដែលបញ្ជាក់ពីភាពជោគជ័យ និងការរីកចម្រើន​យ៉ាង​ឆាប់​រហ័ស​នៃ​ការ​អប់រំ​បែបឌីជីថលនៅកម្ពុជា៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm