បទឈប់បាញ់ហ្កាហ្សាទើបមានអាយុកាល៩ថ្ងៃរងការបែកបាក់ ខណៈអ៊ីស្រាអែល និងក្រុមហាម៉ាស ចោទដាក់គ្នា

2025/10/20 06:15:51 pm        62

បទឈប់បាញ់ទើបមានអាយុកាលបាន៩ថ្ងៃរបស់ដែនដីហ្កាហ្សា បានស្ថិតក្រោមភាពតានតឹងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីកងទ័ពអ៊ីស្រាអែលបាននិយាយថាខ្លួនបានបើកការវាយប្រហារតាមអាកាសនៅភាគខាងត្បូងនៃដែនដីនេះជាការឆ្លើយតបទៅនឹងការវាយប្រហារដែលខ្លួនអះអាងថាត្រូវបានធ្វើឡើងដោយក្រុមហាម៉ាស ប្រឆាំងនឹងកងកម្លាំងរបស់ខ្លួន។

យ៉ាងណាក៏ដោយ ក្រុមហាម៉ាស បានអះអាងថា ខ្លួនបានប្រកាន់ខ្ជាប់នូវបទឈប់បាញ់ ដោយមន្ត្រីមួយរូបបានចោទប្រកាន់អ៊ីស្រាអែលពីបទបង្កើតលេស ដើម្បីបន្តការវាយប្រហាររបស់ខ្លួន។

ការិយាល័យព័ត៌មានហ្កាហ្សា បានចោទអ៊ីស្រាអែលពីបទបំពានបទឈប់បាញ់ជាមួយក្រុមហាម៉ាសចំនួន៨០ លើក ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមានកាលពីថ្ងៃ១០តុលា ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីន៤២ នាក់ និងជាង១០០ នាក់ផ្សេងទៀតរងរបួស។  

ចំណែកការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកBenjamin Netanyahuបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកNetanyahu បានណែនាំកងកម្លាំងសន្តិសុខឱ្យចាត់វិធានការយ៉ាងខ្លាំងក្លាប្រឆាំងនឹងគោលដៅភេរវករនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោយចោទប្រកាន់ក្រុមហាម៉ាសពីបទរំលោភលើបទឈប់បាញ់។

បទឈប់បាញ់ដ៏ផុយស្រួយក្នុងទឹកដីប៉ាឡេស្ទីនដែលសម្របសម្រួលដោយប្រធានាធិបតីអាមេរិក Donald Trump និងបានចូលជាធរមាននៅថ្ងៃទី ១០ ខែតុលា បាននាំឱ្យមានការបញ្ឈប់សង្គ្រាមដ៏មហន្តរាយជាងពីរឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

កិច្ចព្រមព្រៀងនេះបានបង្កើតឲ្យមានការដោះដូរចំណាប់ខ្មាំង និងអ្នកទោស ហើយត្រូវបានស្នើឡើងជាមួយនឹងផែនទីបង្ហាញផ្លូវដ៏មានមហិច្ឆតាសម្រាប់អនាគតរបស់ហ្កាហ្សា ប៉ុន្តែបានប្រឈមនឹងបញ្ហាភ្លាមៗក្នុងការអនុវត្ត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        149
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        139
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm