លោក Trump ប្តេជ្ញាទុកពន្ធ "ដ៏ធំ" លើឥណ្ឌា រហូតដល់ទីក្រុងដែលី ឈប់ទិញប្រេងពីរុស្ស៊ី

2025/10/20 11:36:46 am        63

ប្រធានាធិបតីអាមេរិក លោក Donald Trump បានរំលឹកឡើងវិញកាលពីថ្ងៃអាទិត្យ (១៩ តុលា) ថា នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានប្រាប់លោកថា ឥណ្ឌានឹងឈប់ទិញប្រេងពីរុស្ស៊ីទៀតហើយ ខណៈព្រមានថា ទីក្រុងញូវដែលី នឹងបន្តបង់ពន្ធដ៏ច្រើន ប្រសិនបើមិនព្រមបញ្ឈប់ការនាំចូលប្រេងរបស់ទីក្រុងមូស្គូទេនោះ។

ថ្លែងប្រាប់អ្នកយកព័ត៌មានយន្តហោះ AirForce One លោក Trump បាននិយាយថា "លោកបានសន្ទនាជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា ហើយលោក Modi បានប្រាប់ថានឹងមិនបន្តទិញប្រេងរុស្ស៊ីទេ"។ នៅពេលត្រូវសាកសួរទាក់ទងនឹងការអះអាងរបស់ឥណ្ឌា ដែលថាខ្លួនមិនបានដឹងពីការសន្ទនាណាមួយរវាងលោក Modi និង Trump ទេនោះ លោក Trump ឆ្លើយតបវិញថា "ប្រសិនបើពួកគេនៅតែនិយាយបែបនេះ ឥណ្ឌានឹងបន្តបង់ពន្ធដ៏ធំ"។

ប្រេងរបស់រុស្ស៊ី បានក្លាយជាការខឹងសម្បារដ៏ធំមួយរបស់លោក Trump ក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មដ៏យូរជាមួយឥណ្ឌា - ដែលពាក់កណ្តាលនៃពន្ធ ៥០% របស់លោកលើទំនិញឥណ្ឌា គឺជាការសងសឹកចំពោះការទិញប្រេងទាំងនោះ។ រដ្ឋាភិបាលអាមេរិកនិយាយថា ប្រាក់ចំណូលប្រេងជាប្រភពផ្តល់មូលនិធិដល់សង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន។

កាលពីថ្ងៃពុធសប្ដាហ៍មុន លោក Trump និយាយថា លោក Modi បានសន្យានៅថ្ងៃនោះថាឥណ្ឌានឹងបញ្ឈប់ការទិញប្រេងពីរុស្ស៊ីតទៅទៀត។ ទោះយ៉ាងនេះក្ដី ក្រសួងការបរទេសឥណ្ឌាបែរជានិយាយថា ខ្លួនមិនបានដឹងពីកិច្ចសន្ទនាណាមួយរវាងមេដឹកនាំនៅថ្ងៃនោះឡើយ ប៉ុន្តែក៏និយាយថា ក្ដីបារម្ភចម្បងរបស់ទីក្រុងញូវដែលីគឺ "ការពារផលប្រយោជន៍របស់អតិថិជនឥណ្ឌា"៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm       
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am