បារាំង៖ ចោរបានប្លន់គ្រឿងអលង្ការមិនអាចកាត់ថ្លៃបានពីសារមន្ទីរ Louvre ដ៏ល្បីល្បាញក្នុងទីក្រុងប៉ារីស

2025/10/20 11:54:48 am        130

ក្រុមមន្ត្រីបារាំង បាននិយាយថា ចោរមួយក្រុមពាក់ស្រោមមុខពណ៌ខ្មៅ បានទម្លុះបង្អួចចូលទៅក្នុងសារមន្ទីរ Louvre ដ៏ប្រវត្តិសាស្រ្តរបស់ទីក្រុងប៉ារីស កាលពីថ្ងៃអាទិត្យ (១៩ តុលា) ដោយប្រើឧបករណ៍ស្ទូចវាយកម្ទេចទ្វារបង្អួចជាន់លើរបស់អគារ បន្ទាប់មកលួចវត្ថុមានតម្លៃ "ដែលមិនអាចកាត់ថ្លៃបាន" ពីទីតាំងដាក់គ្រឿងអលង្ការមកុដរបស់បារាំង ក្រោយមកទៀតក៏ជិះម៉ូតូរត់គេចខ្លួនបាត់ទៅ។

ករណីប្លន់នេះបង្កជាសំណួរដែលពិបាកឆ្លើយ អំពីសន្តិសុខក្នុងសារមន្ទីរ ខណៈមន្ត្រីបានព្រមានពីមុនរួចមកហើយថា ខ្វះការវិនិយោគផ្នែកសុវត្ថិភាព នៅទីតាំងដ៏ល្បីល្បាញលើពិភពលោក ដែលផ្ទុកស្នាដៃសិល្បៈកម្រដូចជា រូបគំនូរម៉ូណាលីសា ដែលមានអ្នកទៅទស្សនា ៨,៧លាននាក់ ក្នុងឆ្នាំ២០២៤។

រដ្ឋអាជ្ញាទីក្រុងប៉ារីស លោកស្រី Laure Beccuau បាននិយាយថា ចោរកម្មកើតឡើងនៅម៉ោងក្នុងស្រុកប្រហែល ៩:៣០នាទីព្រឹក នៅពេលសារមន្ទីរបើកទ្វារជាសាធារណៈ ដោយពួកចោរទម្លុះចូលអគារមួយរបស់សារមន្ទីរ ហើយសកម្មភាពប្លន់នេះចំណាយពេលចន្លោះពី ៦ទៅ ៧នាទីប៉ុណ្ណោះ ធ្វើឡើងដោយចោរគ្នា ៤នាក់ដែលស្ទាត់ជំនាញ និងគ្មានអាវុធទេ ប៉ុន្តែបានគំរាមមន្រ្តីសន្តិសុខដោយប្រើម៉ាស៊ីនកិនមុំ (ឬហៅថា ម៉ូទ័រកាត់គ្រឿងសំណង់)។

ដំបូងឡើយ វត្ថុសរុបចំនួន ៩យ៉ាង ត្រូវបានក្រុមឧក្រិដ្ឋជនកំណត់មុខសញ្ញា ប៉ុន្តែមានតែគ្រឿងអលង្ការ ៨យ៉ាងប៉ុណ្ណោះ ត្រូវបានលួចពិតប្រាកដ។ លោកស្រី Beccuau និយាយថា ចោរបានបាត់វត្ថុទី៩ អំឡុងពេលរត់គេចខ្លួន នោះគឺជាមកុដរបស់ព្រះមេហេសីស្ដេចណាប៉ូឡេអុងទី៣ គឺរាជនី Eugenie។ រដ្ឋមន្ត្រីមហាផ្ទៃ និយាយថា ការស៊ើបអង្កេតប្រគល់ឱ្យទៅអង្គភាពនគរបាលឯកទេស ដែលមានអត្រាជោគជ័យខ្ពស់ក្នុងការបង្ក្រាបអំពើប្លន់ទម្រង់ខ្ពស់បែបនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am