ក្រុមហ៊ួទី នៅយេម៉ែន ឃុំខ្លួនបុគ្គលិកអង្គការសហប្រជាជាតិ២០នាក់នៅក្នុងការវាយឆ្មក់ចុងក្រោយ

2025/10/20 06:57:33 pm        88

អង្គការសហប្រជាជាតិបានបញ្ជាក់ថា អាជ្ញាធរក្រុមហ៊ួទីនៅប្រទេសប្រទេសយេម៉ែន បានឃុំខ្លួនបុគ្គលិកអង្គការសហប្រជាជាតិប្រមាណ២០នាក់ បន្ទាប់ពីបានឆ្មក់ចូលទីតាំងគ្រប់គ្រងដោយអង្គការសហប្រជាជាតិមួយផ្សេងទៀតក្នុងរដ្ឋធានីសាណា។

លោក Jean Alam អ្នកនាំពាក្យអ្នកសម្របសម្រួលពលរដ្ឋរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសយេម៉ែន បាននិយាយថា បុគ្គលិកត្រូវបានឃុំខ្លួននៅក្នុងបរិវេណមួយកន្លែងក្នុងស្រុក Hada នៃទីក្រុងកាលពីថ្ងៃអាទិត្យ។ អ្នកទាំងឡាយ ដែលត្រូវបានចាប់ខ្លួនរួមមានបុគ្គលិកយេម៉ែនយ៉ាងហោចណាស់ប្រាំនាក់និងបុគ្គលិកអន្តរជាតិចំនួន១៥នាក់។ បុគ្គលិកអង្គការសហប្រជាជាតិចំនួន១១នាក់បន្ថែមទៀតត្រូវបានសាកសួរ ហើយក្រោយមកត្រូវបានដោះលែងវិញ។

លោក Alam បាននិយាយថា អង្គការសហប្រជាជាតិកំពុងទាក់ទងដោយផ្ទាល់ជាមួយក្រុមហ៊ួទី និងអ្នកពាក់ព័ន្ធផ្សេងទៀត «ដើម្បីដោះស្រាយស្ថានការណ៍ដ៏ធ្ងន់ធ្ងរនេះឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីបញ្ចប់ការឃុំខ្លួនបុគ្គលិកទាំងអស់ និងស្ដារឡើងវិញការគ្រប់គ្រងពេញលេញនៅទីតាំងរបស់ខ្លួននៅក្នុងទីក្រុងសាណា»។

មន្ត្រីអង្គការសហប្រជាជាតិមួយរូបផ្សេងទៀត បាននិយាយថា កងកម្លាំងហ៊ួទី បានរឹបអូសឧបករណ៍ទំនាក់ទំនងទាំងអស់នៅខាងក្នុងទីតាំង រួមមានកុំព្យូទ័រ ទូរស័ព្ទ និងម៉ាស៊ីន Server។

តាមសេចក្តីរាយការណ៍ បុគ្គលិកត្រូវបានគេរាយការណ៍ថាជាបុគ្គលិករបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយចំនួនដែលក្នុងនោះមានកម្មវិធីស្បៀងអាហារពិភពលោក(WFP) ទីភ្នាក់ងារកុមារUNICEF និងការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌(OCHA)។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm