ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបញ្ជាក់ពីតម្រូវការក្នុងការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ដើម្បីជួយជំរុញឲ្យទីក្រុងមូស្គូមានបទឈប់បាញ់។ ក្នុងវីដេអូតាមបណ្តាញសង្គមចេញផ្សាយកាលពីថ្ងៃអាទិត្យ លោកបាននិយាយថា «ជាក់ស្តែង រោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីកំពុងរងការវាយប្រហារ ហើយនេះបានរួមចំណែកក្នុងការនាំរុស្ស៊ីត្រឡប់ទៅរកការពិត»។

យោធាអ៊ុយក្រែនបានប្រកាសថា ខ្លួនបានវាយប្រហាររោងចក្រចម្រាញ់ប្រេង និងរោងចក្រឧស្ម័នក្នុងប្រទេសរុស្ស៊ីកាលពីយប់ថ្ងៃអាទិត្យ។ យោធានិយាយថា ខ្លួនកំពុងធ្វើការដើម្បីបំផ្លាញសហគ្រាសសំខាន់ៗដែលពាក់ព័ន្ធនឹងការបំពេញតម្រូវការរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ហើយក៏កំពុងស្វែងរកការធ្វើឱ្យអន្តរាយដល់មូលដ្ឋានឧស្សាហកម្ម-យោធារបស់រុស្ស៊ី ដើម្បីបំផ្លាញសមត្ថភាពរបស់ប្រទេសក្នុងការបន្តការឈ្លានពាន។

ទន្ទឹមនឹងនេះ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួនបាន «រំដោះ» ទីតាំងលំនៅឋានមួយកន្លែងក្នុងតំបន់ Donetsk ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន និងមួយកន្លែងទៀតនៅតំបន់ Zaporizhzhia ភាគខាងត្បូង។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump គ្រោងនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅក្នុងប្រទេសហុងគ្រី ដោយអ្នកវិភាគកំពុងរង់ចាំមើលថាតើអ្វីនឹងលេចចេញពីកិច្ចពិភាក្សារបស់មេដឹកនាំទាំងពីរ។